Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺទទួលបានផលប្រយោជន៍ទាំងអស់គ្នា រួមទាំងអ្នករិះគន់ ផងដែរ

បានផុស

នៅ

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺទទួលបានផលប្រយោជន៍ពីសន្តិភាព និងការអភិវឌ្ឍទាំងអស់គ្នា រួមទាំងអ្នករិះគន់ និងអ្នកដែលមិនទុកចិត្ត នូវនយោបាយឈ្នះឈ្នះ នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីអបអរសាទរ “ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ” នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពិតណាស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺជាស្ថាបនិកមគ្គុ​ទ្ទេស​ក៍​ឯក ក្នុងការដាក់ចេញនូវនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយវៃឆ្លាត។ ប៉ុន្តែនយោបាយឈ្នះឈ្នះ គឺសម្រាប់សម្ដេចតេជោ ហ៊ុន សែន ម្នាក់ឯង មិនអាចធ្វើបាននោះទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា «បើសិនជាគ្មានការចូលរួមដោយស្មោះត្រង់ យើងមិនអាចបញ្ចប់សង្រ្គាម និងធានាបាននូវនិរន្តភាពនៃសន្តិភាពបានទេ យើងអាចមានបទឈប់បាញ់ ប៉ុន្តែយើងមិនអាចមាននិរន្តភាពនៃសន្តិភាព ដូចសព្វថ្ងៃនេះទេ ការចូលរួមរបស់ប្រតិបត្តិករទូទៅ គឺជាការចាំបាច់»។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកើតឡើងនៃសង្គ្រាម មិនចាំបាច់ទាល់តែមានមនុស្សច្រើននោះទេ ហើយការបែងចែកទឹកដី អាចកើតឡើងបានដោយមនុស្សមួយក្រុម ទៅឈរជើងនៅកន្លែងណាមួយធ្វើសកម្មភាព ជាតំបន់ផ្ដាច់ខ្លួនក៏ការឯកភាពទឹកដីមិនអាចចប់នោះដែរ។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នយោបាយឈ្នះឈ្នះ គឺកើតចេញពីការដឹកនាំ និងដាក់ចេញនូវគោលនយោបាយដ៏ឆ្លាតវៃ ប្រាកដប្រជារបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុ​ទ្ទេស​ក៍​ឯក និងមានការចូលរួមដោយស្មោះត្រង់របស់ប្រតិបត្តិករស្នូល និងប្រតិបត្តិករផ្សេងទៀត ក៏ដូចជាប្រជាពលរដ្ឋ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការដាក់ចេញនយោបាយឈ្នះឈ្នះ រហូតដល់មានការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង រយៈពេល ២៥ឆ្នាំមកនេះ គឺទទួលផលប្រយោជន៍ទាំងអស់គ្នា រួមទាំងអ្នករិះគន់ និងអ្នកមិនទុកចិត្តនូវនយោបាយឈ្នះឈ្នះ ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដូចនេះថា «បើយើងនិយាយពីផល គឺផលបានទាំងអស់គ្នា ផលរួមទាំងអ្នកដែលរិះគន់ អ្នកដែលមិនទុកចិត្ត អ្នកដែលមិនជឿទៅលើនយោបាយឈ្នះឈ្នះ នៅសង្ស័យ ប៉ុន្តែអ្នកទាំងនោះកំពុងតែបានផលពីសន្តិភាព និងការរីកចម្រើនដោយនយោបាយឈ្នះឈ្នះ»។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកមគ្គុ​ទ្ទេស​ក៍​ឯក​ នៃនយោ​បាយឈ្នះ-ឈ្នះ ធ្លាប់បានបញ្ជាក់ថា ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជា​នយោ​បាយពន្លត់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា បានចាប់ផ្តើមអនុវត្តន៍នៅថ្ងៃ​ទី​ ១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ហើយត្រូវបានបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩​៩៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ៥ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

Sokha Hotels

ព័ត៌មានពេញនិយម