ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ ជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺការជឿទុកចិត្តលើសម្ដេចតេជោ ដែលជាស្ថាបនិកនៃនយោបាយនេះ
ជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺភាពជឿទុកចិត្តរបស់គ្រប់ភាគីមកលើសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះនេះ។ នេះជាថ្លែងអះអាងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់ភាគីជម្លោះ ជាពិសេសភាគីខ្មែរក្រហម បានកាន់ទ័ពរាប់ពាន់នាក់ និងមានប្រជាជនរាប់ម៉ឺននាក់នៅក្នុងដៃដែលស្ថិតនៅក្នុងតំបន់ត្រួតត្រា រួមទាំងមានសព្វាវុធគ្រប់ប្រភេទនៅតាមបណ្ដោយព្រំដែន តើចាំបាច់អីត្រូវបោះបង់ចោល ហើយមកចូលរួមជាមួយរាជរដ្ឋាភិបាល។ ត្រង់ន័យនេះ សម្ដេចធិបតី បានបញ្ជាក់ថា ពិតណាស់ បើមិនមានការជឿទុកចិត្តលើអ្នកធានា ពិសេសតួអង្គសម្ដេចតេជោ ដែលជាអ្នកធានាផ្ទាល់នោះទេ ក៏ភាគីទាំងនោះមិនបញ្ចប់ជម្លោះខ្មែរនិងខ្មែរដែរ ដូច្នេះហើយ ភាពជឿទុកចិត្ត ជាកត្តាដ៏សំខាន់ណាស់ ដែលជាកត្តាគន្លឹះមួយធ្វើឱ្យនយោបាយឈ្នះឈ្នះ ជោគជ័យ។

សម្ដេច ហ៊ុន ម៉ាណែត ថ្លែងអះអាងដូច្នេះថា៖ «គឺការជឿទុកចិត្តលើសម្ដេចតេជោ ក្នុងការគោរពនូវពាក្យសន្យារបស់ខ្លួន ដោយមិនរារែកនេះហើយ ដែលជាកិច្ចការធំ គឺការទុកចិត្ត។ នយោបាយឈ្នះឈ្នះ អត់មានឯកសារ ឬការចុះហត្ថលេខាលើកិច្ចព្រៀងអ្វីនោះទេ ក៏ប៉ុន្តែមានតែការធានាតែម្ដង។ នយោបាយឈ្នះឈ្នះ ជោគជ័យ គឺការបង្កើតការជឿទុកចិត្ត មិនមែននៅលើប្រដាស ប៉ុន្តែវាកើតឡើងនៅលើដីតែម្ដង គឺការសមាហរណកម្ម និងការអភិវឌ្ឍ ដោយរាជរដ្ឋាភិបាលមិនយកទោសពៃ ហើយការធានាគ្រប់បែបយ៉ាងសម្រាប់ភាគីទាំងនោះ»។
នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ ប៉ុន្តែរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាពទៀតផង។ ជាក់ស្ដែងប្រទេសកម្ពុជាក្រោមទង់នៃសន្តិភាពពេញលេញ និងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាពពេញលេញរយៈពេល២៥ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែមានភាពរីកចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ទៀត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា