Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំឱ្យបន្តកសាងវិមានឈ្នះឈ្នះនៅតាមតំបន់សំខាន់ៗបន្ថែមទៀត

បានផុស

នៅ

អញ្ជើញជាអធិបតីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ដែលធ្វើឡើងនៅវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តកសាងវិមានឈ្នះឈ្នះនៅតាមតំបន់សំខាន់ៗបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ​អនុវត្ត​ប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះនេះ ជាការចងចាំនូវការបញ្ចប់​សង្គ្រាម​ស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ​ពេញ​លេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។ ការរៀបចំព្រឹត្តិការណ៍នេះ ក៏ស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ដែល​ជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃ​នៃនយោបាយ​ឈ្នះឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាការបង្កើន​ការ​យល់​ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការ​បន្តថែរក្សា​ស្ថិរ​ភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យ នាព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យបន្តការស្រាវជ្រាវ និងចងក្រងនូវឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ ក៏ដូចជាដំណើរការពាក់ព័ន្ធនឹងដំណើរស្វែងការសន្តិភាព ព្រមទាំងការបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលសម្ដេចធិបតី ចាត់ទុកថា នេះជាចំណុចដ៏សំខាន់មួយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បាnណែនាំឱ្យបន្តស្រាវជ្រាវ និងរៀបចំវិមានឈ្នះឈ្នះនៅតាមបណ្ដាតំបន់សំខាន់ៗ ក៏ដូចជារៀបចំតំបន់ប្រវត្តិសាស្ត្រយោធាសំខាន់ៗមួយចំនួន ដែលមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់ជាតឹកតាងប្រវត្តិសាស្ត្រ និងសម្រាប់ជាការធ្វើទស្សនកិច្ចសិក្សារបស់យុវជននជំនាន់ក្រោយ។ ក្នុងនោះ សម្ដេចធិបតី បានណែនាំឱ្យយកចិត្តទុកដាក់កៀរគរស្វែងរកដៃគូក្នុងការកសាង និងថែទាំវិមានឈ្នះឈ្នះ ជាពិសេសអំពាវនាវដល់បណ្ដាសប្បុរសជនទាំងអស់ ដើម្បីចូលរួមជួយឧបត្ថម្ភគាំទ្រដល់កិច្ចការងារនេះបន្តទៀត ដែលនេះជានិមិត្តរូបនៃសន្តិភាពរបស់កម្ពុជា។  

បន្ថែមពីនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពារសន្តិភាពនេះឱ្យខានតែបាន ដើម្បី​រក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយ​ចីរភាពបន្ថែម​ទៀត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ៤៧ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ១ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម