ព័ត៌មានជាតិ
រោងចក្រសហគ្រាសចំនួន ៧ ក្នុងខេត្តបាត់ដំបង អនុវត្តគម្រោងឆ្លើយតបការប្រែប្រួលអាកាសធាតុ
ក្នុងចំណោមសហគ្រាសសិប្បកម្មជាង ៩០០ មូលដ្ឋាន ក្នុងខេត្តបាត់ដំបង មានសហគ្រាសសិប្បកម្មចំនួន ៧ បានកំពុងចូលរួមអនុវត្តគម្រោងការពារបរិស្ថានឆ្លើយតបការប្រែប្រួលអាកាសធាតុ។
ក្នុងខេត្តបាត់ដំបងមានសហគ្រាសសិប្បកម្មចំនួន ៧ កំពុងអនុវត្តយ៉ាងជោគជ័យលើគម្រោងទប់ស្កាត់ការបញ្ចេញផ្សែងបំពុលទៅបរិយាកាសពាក់ព័ន្ធវិស័យឧស្សាហកម្ម និងសិប្បកម្ម។ នេះបើតាមលោក កើង សុខខេង ប្រធានការិយាល័យ ឧស្សាហកម្ម សិប្បកម្ម នៃមន្ទីរឧស្សាហកម្មសិប្បកម្ម ខេត្តបាត់ដំបង។

លោក កើង សុខខេង ប្រធានការិយាល័យ ឧស្សាហកម្ម សិប្បកម្ម នៃមន្ទីរឧស្សាហកម្មសិប្បកម្មខេត្តបាត់ដំបង
វិស័យឧស្សាហកម្ម និងសិប្បកម្ម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញក៏ងាយបង្កផលប៉ះពាល់ដល់បរិស្ថានតាមរយៈកាកសំណង់។ នេះបើតាមការបញ្ជាក់របស់លោក កើង សុខខេង។
ដូច្នេះការចូលរួមគាំទ្រដល់គម្រោងកិច្ចការពារដល់បរិស្ថាន ក៏ចូលរួមកាត់បន្ថយផលប៉ះពាល់ដែលនាំឲ្យមានការប្រែប្រួលអាកាសធាតុ។

សិប្បកម្មត្រីមាសដែលមានទីតាំងស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាសិប្បកម្មមួយក្នុងចំណោមសហគ្រាសចំនួន ៧ ដែលបានចូលរួមអនុវត្តគម្រោងទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលគាំទ្រដោយក្រសួងបរិស្ថាន។
លោកស្រី វង សុកយ៉ែម ម្ចាស់សិប្បកម្មត្រីមាសបានឱ្យដឹងថា សិប្បកម្មផលិតទឹកត្រីរបស់អ្នកស្រីបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០០៩។ ដោយទទួលបានគាំទ្រពីក្រសួងបរិស្ថាននិងអង្គការ CCCA សិប្បកម្មរបស់អ្នកស្រីបានចូលរួមអនុវត្តវិធានការការពារបរិស្ថាន ដោយបានរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មកាកសំណល់ទឹកកខ្វក់ រួមទាំងបានកសាងបំពង់បញ្ចេញផ្សែងដើម្បីបំបាត់ក្លិនស្អុយផងដែរ។
អ្នកស្រីបន្តថា តាមរយៈការចូលរួមអនុវត្តគម្រោង បានជួយបង្កើនប្រសិទ្ធភាពដល់ខ្សែសង្វាក់ផលិតកម្មរួមទាំងកាត់បន្ថយការចំណាយក្នុងសិប្បកម្មបានពី ៦០ ទៅ ៧០ ភាគរយ។


ដោយឡែកសិប្បកម្មហេង ច័ន្ទនី អង្គរមាស ជាសិប្បកម្មមួយទៀតនៅក្រុងបាត់ដំបងដែលកំពុងអនុវត្តគម្រោងការពារបរិស្ថានក្រោមការគាំទ្រពីក្រសួងបរិស្ថាន និងអង្គការ CCCA។
លោកស្រី ញ៉ែម ចន្ទនី នាយិកាក្រុមហ៊ុនអង្គរមាសបានគូសបញ្ជាក់ថា ក្រោយមានការជួយគាំទ្រតាមរយៈភាពជាដៃគូក្នុងការអនុវត្តកម្មវិធី CCCA ដែលបានជួយជំរុញនិងបណ្ដុះបណ្ដាលជាបន្តបន្ទាប់ បានធ្វើឲ្យអ្នកស្រីយល់ដឹងច្រើនពីផលប៉ះពាល់បរិស្ថានពីវិស័យឧស្សាហកម្ម។
«ពីមុនខ្ញុំមិនបានយល់ដឹងពីការគ្រប់គ្រងកាកសំណល់ក្នុងសិប្បកម្ម ឥលូវនេះសូម្បីតែសំណល់រាវក៏ត្រូវមានការស្តុកទុកឲ្យបានត្រឹមត្រូវមុនបង្ហូរចូលប្រព័ន្ធលូសាធារណៈ ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថាននិងមនុស្សជុំវិញ។
គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានចំនួន ២៥ ស្ថាប័នមកពីរាជធានីភ្នំពេញបានចុះទស្សនកិច្ចស្វែងយល់ពីការអនុវត្តគម្រោង CCCA3 តាមសហគ្រាស សិប្បកម្មក្នុងខេត្តបាត់ដំបងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ខែធ្នូ ឆ្នាំ ២០២៣ ជាផ្នែកមួយចូលរួមគាំំទ្រដល់កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ឆ្លើយតបការប្រែប្រួលអាកាសធាតុ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?