ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត នឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ទាក់ទាញភ្ញៀវទេសចរ នាឱកាសឆ្លងឆ្នាំសកលខាងមុខ
នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ប្រាប់ឲ្យដឹងថា ថ្មីៗ កន្លងទៅ ព្រឹត្តិការណ៍ធំៗ មួយចំនួន នៅខេត្តកំពត គឺ បុណ្យអុំទូក បានទាក់ទាញទេសចរមកកម្សាន្ត ជាង ៥២ ម៉ឺននាក់ ហើយឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។

លោក សយ ស៊ីណុល បានបញ្ជាក់ថា ខេត្តកំពត មានកន្លែងគោលដៅទេសចរណ៍ និងតំបន់ឆ្នេរខ្សាច់ អាចទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ។ ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ ពិសេសធ្វើឲ្យវិស័យទេសចរណ៍មានភាពទាក់ទាញ។ ទន្ទឹមនោះ មកដល់ពេលនេះ ខេត្តកំពត បានប្រែក្លាយទៅជាគោលដៅទាក់ទាញទេសចរ និងមានរមណីយដ្ឋានប្រមាណជាង ៤០ កន្លែង។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ទៀតថា គ្រាន់តែព្រឹត្តិការណ៍បុណ្យអុំទូក កាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ដែលទើបនឹងបញ្ចប់ទៅនាថ្មីៗនេះ ខេត្តកំពត បានទទួលភ្ញៀវមកលេងកម្សាន្តជាង ៥២ ម៉ឺននាក់។ បន្ថែមនោះ រដ្ឋបាលខេត្តកំពត ក៏មានគម្រោងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន សម្រាប់ទទួលភ្ញៀវទេសចរ នាឱកាសបុណ្យឆ្លងឆ្នាំសកល ខាងមុខផងដែរ។

លោកបន្ថែមថា ប្រជាពលរដ្ឋអាជីវករលក់ដូរដាក់តាំងពិព័រណ៍ និងផលិតផលភូមិមួយផលិតផលមួយ នៅតាមតំបន់មាត់ឆ្នេរព្រែកកំពង់បាយ ក្រុងកំពត មានការយល់ដឹងច្រើន និងអនុវត្តតាមការណែនាំបានល្អ ក្នុងព្រឹត្តិការណ៍បុណ្យអុំទូក ដែលទើបបញ្ចប់ទៅ ដោយខេត្តកំពត មិនមានលេចឮបាតុភាព បញ្ហាមិនប្រក្រតីណាមួយកើតឡើងនោះឡើយ។

លោកបន្ថែមទៀតថា នៅតាមកន្លែងបឹងហ្គាឡូ និងរីស៊ត មានការកក់បន្ទប់ ៣៥ ភាគរយ។ ចំពោះ ផ្ទះសំណាក់ សណ្ឋាគារ និងបន្ទប់ស្នាក់នៅខេត្តកំពត មិនមានការដំឡើងថ្លៃនោះទេ។ ក្នុងនោះ ភ្ញៀវ បានមកកក់បន្ទប់សម្រាប់ថ្ងៃឆ្លងឆ្នាំសកល កាលពីថ្ងៃទី(២៨) បានប្រហែល ៧៥ ភាគរយ។ រហូតមកដល់ថ្ងៃទី ២៩ ត្រូវបានភ្ញៀវមកកក់បន្ទប់ជិតពេញអស់ ១០០ ភាគរយ ហើយ។

គួរជម្រាបថា រដ្ឋបាលខេត្តកំពត នឹងរៀបចំការប្រគំតន្ត្រី តាំងពិព័រណ៍ ការដាក់តាំងភូមិមួយផលិតផលមួយ និងអុជកាំជ្រួច ដើម្បីកម្សាន្តសប្បាយផងដែរ។ ចំពោះនៅតាមបណ្ដាសណ្ឋាគារមួយចំនួនក្នុងខេត្តកំពត ក៏មានរៀបចំអុជកាំជ្រួចដែរ។ បន្ថែមនោះ អាចនឹងមានការបោះតង់ បង្កើតកម្មវិធីនៅតាមតំបន់សប្បាយជាច្រើន នារមណីយដ្ឋានផ្សេងៗ ផងដែរ៕
អត្ថបទ ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ