Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងមហាផ្ទៃ៖ គោលនយោបាយឃុំសង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហាក្នុងមូលដ្ឋាន

បានផុស

នៅ

រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ផាន់​ ចាន់ធុល បានបញ្ជាក់ថា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ដោះស្រាយវិបត្តិសង្គម ដែលកំពុងកើតមាននៅតាមមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ លោក ផាន់ ចាន់ធុល​ បានលើកឡើងថា​ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែចាត់ទុកបញ្ហាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស និងកំណែទម្រង់រដ្ឋ ដែលក្នុងនោះ កម្លាំងប្រដាប់អាវុធ​ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ជាគ្រឹះដ៏រឹងមាំក្នុងការគាំទ្រដល់សកម្មភាពទាំងនេះ។

លោករដ្ឋលេខាធិការ​ គូសបញ្ជាក់ថា​ តាមរយៈនេះ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ការដោះស្រាយវិបត្តិសង្គម ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃនៅក្នុងមូលដ្ឋាន ក៏ដូចជាចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់ប្រចាំថ្ងៃ។ លោក បន្តថា ការធានាបាននូវភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នឹងបង្កបាននូវសេចក្តីសុខក្សេមក្សាន្តជូនដល់ប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋាន ជាពិសេសសន្តិសុខ សណ្ដាប់ធ្នាប់សង្គមមានភាពល្អប្រសើរ។

បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែធ្នូ គឺនៅក្នុងឆ្នាំ២០២៣នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមចំណុះស្នងការ ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលជាប់ចំណាត់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានល្អនោះ មាន៥៨ប៉ុស្តិ៍ ជាប់លេខ១, ៨ប៉ុស្តិ៍ ជាប់លេខ២ និងលេខ៣ មានចំនួន១ប៉ុស្តិ៍ បើប្រៀបឆ្នាំមុន លេខ១ កើនចំនួន៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម