ព័ត៌មានជាតិ
បេក្ខជនជាង ២០០ នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកម្មសិក្សារបស់ NEA កាលពីម្សិលមិញ
វេទិកាការងាររបស់ NEA សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី ២៨ ម្សិលមិញ ដោយមាន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២១៧ នាក់ ចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ ជាលទ្ធផល មានអ្នកទទួលបានលទ្ធផលល្អជាប់បឋមចំនួន ២០៣ នាក់ ក្នុងកិច្ចសម្ភាស ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗ ខាងមុខនេះ។ ក្រុមហ៊ុនទាំង ៣ ដែលបានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សាកាលពីម្សិលមិញនោះរួមមាន ៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។

កញ្ញា ម៉ាត់ ម៉ារី ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ន័រតុន ជំនាញគណនេយ្យ ដែលបានសម្ភាសការងារជាប់បឋម ពីក្រុមហ៊ុន Develocus Investment ផ្នែកលក់ បានលើកឡើងថា ការចូលរួមសម្ភាសនៅ NEA ចំណេញទាំងពេលវេលា និងថវិកា ហើយការងារក៏សំបូរ ពិសេសអាចសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដែលយើងស្រឡាញ់។ «នាងខ្ញុំមើលឃើញថា វាពិតជាល្អណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ព្រោះជួយដល់អ្នកស្វែងរកការងារធ្វើ ចំណេញទាំងពេលវេលា និងថវិកា»។

កញ្ញា បាន ស្រីស ជានិស្សិតកំពុងរៀនភាសាចិន នៅវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ដែលបានសម្ភាសការងារជាប់បឋមនៅក្នុងក្រុមហ៊ុន តេលា ផ្នែកគិតលុយ បានអរគុណចំពោះ ក្រសួងការងារ ពិសេស NEA ដែលរៀបចំវេទិកាការងារដ៏មានតម្លៃនេះឡើង។ កញ្ញាបានបញ្ជាក់ថា ប្រសិនបើ សិស្ស/និស្សិត ចង់បានព័ត៌មានពីឱកាសការងារ ឬចង់ដឹងថា ក្រុមហ៊ុនណា កំពុងមានតម្រូវការជ្រើសរើសបុគ្គលិក និងត្រូវការជំនាញអ្វីខ្លះ កុំភ្លេចតាមដានគេហទំព័រ FACEBOOK ឬ តេឡេក្រាមរបស់ NEA។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារម្សិលមិញ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ដោយ NEA រួមមាន ៖ វេទិកាការងារ, កិច្ចសម្ភាសការងារ, វគ្គបណ្ដុះបណ្ដាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល