ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ត្រៀមរៀបចំឳ្យមានការតន្ត្រីឆ្លងឆ្នាំសកល ២០២៤ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញ
នៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីចំនួន ៣ទីតាំងសំខាន់ៗ ក្នុងក្រុងសៀមរាប។ ការប្រគុំតន្ត្រីនេះ មានការចូលរួមពីតារាល្បីៗលំដាប់ជាតិ និងអន្តរជាតិជាច្រើនរូប ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក្នុងខេត្តសៀមរាប កាន់តែមានភាពសប្បាយរីករាយ និងមានការកម្សាន្តប្រកបដោយភាពសម្បូរបែប។

បន្ទាប់ពីព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានបញ្ចប់យ៉ាងសប្បាយរីករាយកាលពីពេលកន្លងទៅ រដ្ឋបាលខេត្តសៀមរាប បានរៀបចំសោភណ្ឌភាព តុបតែងលម្អទីក្រុង រួមជាមួយការធ្វើអនាម័យ ជាពិសេស ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅទូទាំងខេត្តឱ្យមានភាពល្អប្រសើរ ដែលជាភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រកបដោយភាពសប្បាយរីករាយ។ ទាំងអស់នេះ បានបង្ហាញពីការរៀបចំខ្លួន ស្របតាមការដាក់ចេញនូវកម្មវិធី «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ទន្ទឹមនឹងនោះ តំបន់រមណីយដ្ឋានក្នុងខេត្ត ទាំងទេសចរណ៍ប្រាសាទបុរាណ និងក្រៅពីប្រាសាទ កាន់តែមានភាពសំបូរបែប ដែលផ្ដល់នូវអារម្មណ៍ប្លែកដល់អ្នកទេសចរសម្រាប់ ឆ្នាំ២០២៤។ ក្នុងនោះ កន្លែងទេសចរណ៍កែច្នៃ ដែលមានភាពទាក់ទាញដល់ភ្ញៀវទេសចរ រួមមាន សួនបៃតងអង្គរ អតីតភូមិវប្បធម៌កម្ពុជា និងសួនទឹក ជិះក្ដារបណ្ដែតទឹក វេគ ផាក (Wake Park) ស្ថិតក្នុងក្រុងសៀមរាប មជ្ឈមណ្ឌលវារីវប្បកម្មត្រីទឹកសាប ទឹកប្រៃ (Angkor Wildlife & Aquarium) និងអង្គរវ័នដឺរ ហ្គាឌិន (Angkor Wonder Garden) ស្ថិតក្នុងស្រុកសូត្រនិគម សហគមន៍បឹងឈូក ស្ថិតក្នុងស្រុកបន្ទាយស្រី ស្ពានពស់អូរមានជ័យ ស្ថិតក្នុងស្រុកស្វាយលើ ជាដើម៕
អត្ថបទ៖ គឿន វេត

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល