ព័ត៌មានជាតិ
បណ្ដេញប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី ចេញពីមុខតំណែង
លោក ញ៉ែម សំអឿន បានចេញដីកា ដកតំណែងលោក អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ដោយសារមានកំហុសមិនអាចលើកលែងបាន ហើយដាក់ជំនួសដោយលោក ជា សានិត ប្រធានមន្ទីរសុខាភិបាលស្តីទី។

យោងតាមដីការបស់រដ្ឋបាលខេត្តរតនគិរីចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ បានសម្រេច៖ «អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោកវេជ្ជបណ្ឌិត អ៊ុង រតនា ឲ្យទទួលទណ្ឌកម្មថ្នាក់ទី២ ចំណុច ឃ តាមរូបភាពបញ្ឍប់ពីការងារដោយបង្ខំ ពីប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ឱ្យមកបម្រើការងារជាមន្ត្រី នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី»។
លោកអភិបាលខេត្ត បានប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោក ជា សានិត បច្ចុប្បន្នអនុប្រធានមន្ទីរសុខាភិបាល ឲ្យកាន់មុខតំណែងជាប្រធានមន្ទីរស្តីទី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី៕


អត្ថបទ៖ វុធ ឦសាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់