Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបន្ទាយមានជ័យហាមប្រើប្រាស់ផាវ និងគ្រឿផ្ទុះក្នុងថ្ងៃចូលឆ្នាំចិនវៀតណាម

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញវិធានការ ៥ ចំណុចដើម្បីទប់ស្កាត់បាតុភាពផ្សេងៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃ​ណីចិន វៀតណាម ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកុម្ភៈនេះ។ ជាវិធានការទប់ស្កាត់ការដុតផាវ និងលក់ដូរគ្មានការអនុញាតពីសមត្ថកិច្ច អាជ្ញាធរ។

សេចក្តីណែនាំដែលចុះហត្ថលេខាងដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា កុមារតូចឬយុវជនខ្លះតែងបាននាំគ្នាទិញផាវមកដុតលេងនៅតាមមុខផ្ទះឬតាមផ្លូវសាធារណៈ​សាធារណៈជាកម្សាន្តធ្វើឱ្យរំខាននិងប៉ះពាល់ដល់អ្នកដទៃរស់នៅជិត​ខាងឬអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


វិធានការណែនាំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យទាំង ៥ ចំណុចរួមមាន៖

១. ហាមការនាំយករំសេវផ្ទុះដាក់លក់ដោយពុំមានការអនុញាតពីអាជ្ញាធរ។

២. អាជ្ញាធរត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានដឹងគ្រប់ៗគ្នា។

៣. អាណាព្យាបាលត្រូវណែនាំនិងហាមឃាត់កូនឲ្យបានកុំឲ្យទិញ នឹងដុតផាវជាល្បែងកម្សានជាដាច់ខាត់។

៤. ត្រូវប្រុងប្រយ័ត្នពេលសែនព្រេន ហើយបិទទ្វារផ្ទះចោល ធ្វើដំណើរទៅឆ្ងាយត្រូវរៀបចំពន្លត់ទៀន ធូបមុនចេញដំណើរកម្សាន្ត

៥. សមត្ថកិច្ចស្នងការខេត្ត និងកងរាជអាវុធហត្ថខេត្ត ត្រូវចាត់កម្លាំងដើរល្បាត និងត្រួតពិនិត្យសកម្មភាពណែនាំខាងលើឲ្យបានហ្មត់ចត់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៧ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម