Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តនិយោជក វិនិយោគលើទារកដ្ឋាន និងមតេយ្យសិក្សា នៅក្បែររោងចក្រ ឲ្យបានច្រើន

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ ក៏​ដូចជា​និយោជក វិនិយោគ​ទៅ​លើ​ផ្នែក​ទារកដ្ឋាន និង​មតេ្តយ្យ​សិក្សា​ក្បែរ​រោងចក្រ​ឲ្យ​បាន​ច្រើន នៅ​ទូទាំង​ប្រទេស ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុម​គ្រួសារ​កម្មករ-និយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២៩ ធ្នូ​នេះ​ថា «ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​បង្កើត​ទារកដ្ឋាន និង​មតេ្តយ្យ​សិក្សា​នៅ​ក្បែរ​រោងចក្រ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​គ្រួសារ​កម្មករ-និយោជិត ទី១.ឪពុក​ម្តាយ​បាន​រស់នៅ​ក្បែរ​កូន ថ្នាក់​ថ្នម​កូន។ ទី២.ផ្តល់​កម្លាំង​ចិត្ត និង​ពេលវេលា​ដល់​ឪពុក​ម្តាយ​ក្នុង​ការ​បំពេញ​ការងារ។ ទី៣.ផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព សីលធម៌​ដល់​កូនៗ និង​ទី៤.ផ្តល់​ទំនុក​ចិត្ត​ដល់​ឪពុក​ម្តាយ​ក្នុង​ការ​រស់នៅ និង​ចិញ្ចឹម​បីបាច់​កូន​»។

ទន្ទឹម​នេះ លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​ទារកដ្ឋាន និង​មត្តេយ្យ​សិក្សា សូម​ផ្តល់​តម្លៃ​សមស្រប​ដើម្បី​ឲ្យ​កម្មករ-និយោជិត មាន​លទ្ធភាព​យក​កូន​ទៅ​ផ្ញើ ឬ សិក្សា កុំ​ឲ្យ​ប៉ះពាល់​ប្រាក់ចំណូល​របស់​ពួកគាត់ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ ក៏ដូចជា​និយោជក សូម​វិនិយោគ​ផ្នែក​នេះ​ឲ្យ​បាន​ច្រើន​តាម​រោងចក្រ​នានា នៅ​ទូទាំង​ប្រទេស។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន មាន​ទារកដ្ឋាន និង​មតេយ្យ​សិក្សា បាន​បង្កើត​ឡើង​ច្រើន​នៅ​ក្បែរ​រោងចក្រ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ-និយោជិត ក្នុង​ការ​ផ្ញើ​កូនៗ ឲ្យ​គេ​ជួយ​ថែទាំ​ប្រចាំថ្ងៃ ឬ បញ្ជូន​កូន​ទៅ​សិក្សា​ពេញ ១ ថ្ងៃ បាន​ជួយ​សម្រាល​បន្ទុក​ដល់​ឪពុកម្ដាយ ខណៈ​កន្លងមក​ពេល​កម្មការិនី​សម្រាលកូន​តែងតែ​ផ្ញើ​ឲ្យ​ឪពុកម្ដាយ​នៅ​ស្រុកកំណើត​ជួយ​មើល​ថែទាំ​ចៅៗ រហូតដល់​ធំ​ដល់​អាយុ​ចូលរៀន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ជិះ​ទូក​អ្នក​នេសាទ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ចំណាយ​ពេល​តែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាម​សហគមន៍

កីឡា៤ ម៉ោង មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ៦ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ៧ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

នយោបាយ១១ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ចរាចរណ៍១៦ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានជាតិ៨ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

Sokha Hotels

ព័ត៌មានពេញនិយម