ព័ត៌មានជាតិ
ប្រជាពលរដ្ឋ១០០គ្រួសារ និងសិស្សានុសិស្សជាង៩០នាក់ ទទួលអំណោយពីសប្បុរសជន
ប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងសិស្សានុសិស្សប្រមាណជាង៩០នាក់ រស់នៅភូមិរលួសធំ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទទួលបានសម្ភារសិក្សា ពីសប្បុរសជន។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស “ឡេតចេង ម៉ាញនីង ឌីវេឡុបម៉ិន” (Late Cheng Mining) រួមជាមអាជ្ញាធរស្រុកសណ្តាន់ ចុះជួបសំណាលជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅភូមិរលួសធំ។ ក្នុងឱកាសនោះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ លើកឡើងថា សកម្មភាពផ្តល់ជូន អំណោយមនុស្សធម៌នេះ ធ្វើឡើងច្រើនលើកមកហើយ។ ហើយនេះក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមផែនការយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ តាមយន្តការរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ទៅតាមលទ្ធភាព។

ទន្ទឹមជាមួយគ្នានេះ ការផ្តល់ជូនសម្ភារៈសិក្សា ដល់ក្មួយៗជាសិស្សានុសិស្ស ក៏ជាផ្នែកមួយចូលរួមលើកស្ទួយការអប់រំប្រកបដោយសមធម៌ ស្របជាមួយ ចក្ខុវិស័យរបស់ ក្រសួងអប់រំយុវជន និងកីឡា ផងដែរ។ លោកបន្តថា ការផ្តល់ជូនសម្ភារសិក្សាក្នុងពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសិក្សារបស់ក្មួយៗជាសិស្ស។ ហើយនេះជាការជួយសម្រាលនូវបន្ទុកចំណាយក្នុងការទិញនូវសម្ភារសិក្សា ព្រោះក្មួយៗ ក្នុងម្នាក់ទទួលបានទាំងដាក់សម្ភារៈ ប៉ិច និងសៀវភៅសរសេរ។ ចំពោះប្រជាពលរដ្ឋវិញ ក៏ទទួលបាននូវគ្រឿងឧបភោគបរិភោព ដែលមានទាំងអង្ករ និងគ្រឿងទេស ក្នុងការផ្គត់ផ្គង់ជីវភាព កាត់បន្ថយចំណាយបានមួយរយៈ ព្រោះប្រជាពលរដ្ឋខ្លះ មានជីវភាពខ្វះខាត។

លោកអភិបាលស្រុកសណ្តាន់ បញ្ជាក់ថា សកម្មភាពរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគ ក្នុងនោះក៏មានចែងនូវលក្ខ័ណ្ឌមនុស្សធម៌ ដែលតែងតែអនុវត្តន៍ជារើយៗចំពោះប្រជា ពលរដ្ឋក្នុងតំបន់ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ បង្ករឲ្យមានភាពរើសអើងឡើយ។ លោកសំណូមពរ ដល់ក្រុមហ៊ុន និងសប្បុរសជន នៅតែបន្តជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោកបន្តទៀត។

អ្នកសម្របស្រួលក្រុមហ៊ុន “ឡេតចេង ម៉ាញនីង ឌីវេឡុបម៉ិន” (Late Cheng Mining) លោក “Mr. Wei” លើកឡើងផងដែរថា ក្រុម បាននាំយកគ្រឿងឧបភោគបរិភោពចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសនេះ មានចំនួន ១០០គ្រួសារ ដែលអង្ករសរុបប្រមាណជាង ២.០០០គីឡូក្រាម ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ត្រីខកំប៉ុង ១០០យួរ និងមី ១០០កេះ។

ជាមួយគ្នានេះ សិស្សានុសិស្ស សរុប ៩២នាក់ ទទួលបានសម្ភារសិក្សាសរុបសៀវភៅសរសេរ ៤៦០ក្បាល ប៉ិច៤៦០ដើម ខ្មៅដៃ និងកាបូប ដាក់សៀវភៅចំនួន ៩២ផងដែរ៕
អត្ថបទ៖ ឈាង មករា


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?