ព័ត៌មានជាតិ
លម្អិតរឿងបាញ់សម្លាប់មនុស្ស៣នាក់នៅខណ្ឌពោធិ៍សែនជ័យ
ករណីបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ជាបន្តបន្ទាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យនោះ គឺផ្ដើមចេញពីការចតឡាន ទាស់ពាក្យសម្ដីគ្នារហូតឈានដល់ផ្ទុះអាវុធបណ្ដាលឲ្យមានអ្នកស្លាប់បែបនេះ។
រហូតមកដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវចាប់ក្រុមជនដៃដល់បាននៅឡើយទេ។

ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ទាំង៣នាក់នោះមានឈ្មោះ ទី១ ឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ ចំណែកទី៣ឈ្មោះ សៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូននៅក្បែរកន្លែងកើតហេតុ បន្ទាប់មកក៏មានបុរសម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យអែប ខណៈផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ ហើយអ្នកបើកម៉ូតូកង់បីក៏បើកចេញទៅបាត់ ។

ប្រភពបន្តថា លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី បានត្រឡប់វិញម្ដងទៀតជាមួយបក្ខពួក ជិះម៉ូតូជាច្រើនគ្រឿង និងកើតជម្លោះពាក្យសម្ដីបន្ថែមទៀត រួចអ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួកបាញ់ប្រហារលើជនរងគ្រោះ៣នាក់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុម្នាក់ និង២នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សូមរំលឹកថា កាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបាញ់ប្រហារទៅលើជនរងគ្រោះ៣នាក់ បណ្ដាលឲ្យស្លាប់ជាបន្តបន្ទាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ទោះយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ