ព័ត៌មានជាតិ
ទេសចរដែលមកកម្សាន្តនៅឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ នឹងមាន Wi-fi ប្រើដោយឥតគិតថ្លៃ
រដ្ឋបាលខេត្តព្រះសីហនុ បានដំឡើងប្រព័ន្ធ Wi-Fi ល្បឿនលឿនសាធារណៈរួចរាល់ហើយ នៅទីតាំងឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដែលអាចឱ្យពលរដ្ឋ ជាពិសេសអ្នកទេសចរដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរទាំងពីរនេះ មាន Wi-fi ប្រើដោយឥតគិតថ្លៃ។ នេះបើតាមការឱ្យដឹងដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ធ្នូនេះ។

លោក ឡុង ឌីម៉ង់ បានប្រាប់កម្ពុជាថ្មី យ៉ាងដូច្នេះថា «គម្រោងនៃការបំពាក់ប្រព័ន្ធ Wi-fi ល្បឿនលឿនសាធារណៈ នៅក្នុងក្រុងព្រះសីហនុនេះ ជាគម្រោងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការចង្អុលបង្ហាញសម្របសម្រួលដោយលោកអភិបាលខេត្តព្រះសីហនុ ដែលធ្វើឡើងនៅលើបង្គោលភ្លើងចំនួន៣កន្លែង នៅតាមទីតាំងឆ្នេរអូរឈើទាល និង៣កន្លែងទៀត នៅតាមបណ្ដោយឆ្នេរអូរត្រេះ»។ បើតាមលោកភិបាលរងរូបនេះ Wi-fi ល្បឿនលឿនសាធារណៈនៅទីតាំងឆ្នេរទាំងពីរនេះ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃឆ្លងឆ្នាំខាងមុខនេះតែម្ដង។

គួរជម្រាបថា ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខេត្តព្រះសីហនុ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញបំណងរបស់ក្រសួងដែលគ្រោងរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអាទិភាព ក្នុងការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជាពិសេស គឺគម្រោងដំឡើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀតក្នុងខេត្តជាប់ឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនេះ។
បើតាមលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រៅពីការរៀបចំគម្រោងដំឡើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ក្រសួងប្រៃសណីយ៍ ក៏មានគម្រោងដាក់ពង្រាយប្រព័ន្ធគមនាគមន៍អ៊ីនធឺណិត និងប្រព័ន្ធតភ្ជាប់កាមេរ៉ាសុវត្ថិភាពឱ្យខេត្តព្រះសីហនុ សំដៅប្រែក្លាយជាខេត្តស៊ីវិល័យនៅតំបន់នីរតីរបស់កម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ