ព័ត៌មានជាតិ
ប្រទះសម្បុកកន្ធាយជិតផុតពូជលើពិភពលោក យកមករក្សាទុកនៅទីតាំងភ្ញាស់ដោយសុវត្ថិភាព
សម្បុកសត្វកន្ធាយក្បាលកង្កែបមួយសម្បុកមានពងប្រមាណ ២៩ គ្រាប់ និងជាសម្បុកទីមួយក្នុងរដូវកាលពងកូនត្រូវបានក្រុមការងារបច្ចេកទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃយកមករក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។


សត្វកន្ធាយក្បាលកង្កែបត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វកំពុងរងគ្រោះ ដោយអនុក្រឹត្យរាជរដ្ឋាភិបាលលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហមនៃអង្គការ IUCN ដែលជាប្រភេទសត្វកំពុងរងគ្រោះនិងជិតផុតពូជនៅលើពិភពលោក។ សត្វកម្រនេះត្រូវបានរកឃើញសារជាថ្មីម្ដងទៀតនៅចន្លោះពីស្រុកសំបូរខេត្តក្រចេះ រហូតដល់ស្រុកសៀមបូកខេត្តស្ទឹងត្រែងមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ។
ស្របពេលជាមួយគ្នានេះ អង្គការសមាគមអភិរក្សសត្វព្រៃ WCS មានក្ដីសោមនស្សដែលសមាជិកសហគមន៍បានយល់ដឹងលើការងារអភិរក្សធនធានជលផលជិតផុតពូជ ជាពិសេសការងារការពារនិងអភិរក្សកន្ធាយក្បាលកង្កែប។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ការងារអប់រំផ្សព្វផ្សាយតាមមូលដ្ឋានពិតជាមានសារសំខាន់ ក្នុងការជួយដល់ការងារការពារ និងអភិរក្សជីវចម្រុះតាមដងទន្លេមេគង្គ រួមទាំងកន្ធាយក្បាលកង្កែបផងដែរ។

សូមបញ្ជាក់ថា ការចាប់ការប្រមូលពង ការលក់ ការទិញ ការហូប ការរក្សាទុក និងការដឹកជញ្ជូនកន្ធាយក្បាលកង្កែបពីដែនទឹកធម្មជាតិ ជាអំពើល្មើសច្បាប់ ហើយជនដែលប្រព្រឹត្តល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕


-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?