ព័ត៌មានជាតិ
ក្រសួងរ៉ែព្រមានដកអាជ្ញាបណ្ណបើក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់បូមខុសពីកន្លែងដែលបានកំណត់
ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរខេត្តកណ្តាលឱ្យក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) ដែលធ្វើអាជីវកម្មខ្សាច់សំណង់ តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកល្វាឯម និងស្រុកកៀនស្វាយអនុវត្តឲ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាបណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដៅ ដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។
ការហាមប្រាមបែបនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ធ្នូ នៅក្នុងវេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់សំណង់របស់ក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) ។
ថ្លែងក្នុងវេទិកានេះ លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅតាមដងទន្លេ ទាំងអស់ឱ្យចូលរួមតាមដាននូវរាល់សកម្មភាពនានាដែលខុសពីលក្ខខណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឲ្យក្រសួងចាត់វិធានការផាពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។
លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការបូមស្តារខ្សាច់ និងដីល្បាយខ្សាច់ក្នុងទន្លេនេះ គឺជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រោះធ្វើឡើងតាមបច្ចេកទេស និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីសម្រួលចរន្តទឹកធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេ និងផ្តល់ចំណូលពន្ធមកឲ្យឃុំសម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ ស្របពេលដែលប្រទេសកំពុងតែមានការអភិវឌ្ឍខ្សាច់ ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន អគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួនជាប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅនាមមូលដ្ឋាន។
លោកអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវលើកឡើងនូវចម្ងល់ និងបញ្ហាប្រឈមនានាឱ្យអស់ ដើម្បីមន្ត្រីជំនាញ ធ្វើការពន្យល់ បកស្រាយ រាល់ចម្ងល់ទាំងឡាយ ត្រឡប់ទៅវិញប្រកបដោយតម្លាភាព៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល