Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ហោ យាន ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ភា​ស៊ី​ចំណតរថយន្ត​នៅ​ក្រុងព្រះសីហនុ​ក្នុង​តម្លៃ​ប្រមាណ​៤៧០​លាន​រៀល

បានផុស

នៅ

ព្រះសីហនុ ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ​ បាន​ធ្វើ​ពិធី​ប្រកាស​ដេញថ្លៃ​ភាស៊ី​ចំណតរថយន្ត​នៅ​ក្រុង​សីហនុ​(​ចំណត​មហោស្រព​  ចំណត​មុខ​ផ្សារលើ​ក្រុងព្រះសីហនុ និង​ចំណត​ឆ្នេរ​អូ​ឈើទាល​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ដំណើរការ​ដេញថ្លៃ​ភា​ស៊ី​នេះ​ បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​លោកស្រី ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត លោក​ជា គឹម​តុង​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោកស្រី​ឈុន ដា​រី អភិបាលរងក្រុង​ព្រះសីហនុ លោក​ជ័យ វិមាន​រិ​ទ្ធ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត និង​មន្ត្រី​មកពី​មន្ទីរ​អង្គភាព​ដែល​ពាក់ព័ន្ធ​និង​លោក លោកស្រី​ប្រធាន​ក្រុមហ៊ុន​ដែល​ចូលរួម​ដេញ​ទាំង​ទាំង​៧​នាក់​ផងដែរ​។

យោង​តាម​របាយ​ការ​ណ៍​ក្រសួង​សេដ្ឋកិច្ច​ និង ​ហិរញ្ញវត្ថុ​ បាន​ប្រកាសថា តម្លៃ​មូលដ្ឋាន​ដេញថ្លៃ​ភា​ស៊ី​នេះ​១​ឆ្នាំមាន​ចំនួន​២៥០​លាន​រៀល​។​ ការ​ដេញថ្លៃ​នេះ​ធ្វើឡើង​ចំនួន​៣​លើក ទើប​ប្រកាស​រក​អ្នកឈ្នះ​ទទួលបាន​សិទ្ធិ​ក្នុង​ការ​ប្រមូល​ភា​ស៊ី។ មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទាំង​៧​ដែល​ចូលរួម​ដេញថ្លៃ​នេះ​មានឈ្មោះ ១ លោក រស់ សុខ​គីម ទី​២ លោក​ប៉ោ សេង ទី​៣ អាន ធីតា ទី​៤ ជាម ស៊ីវ​ហ៊ាង ទី​៥​ឈូ ណៃ​ហ៊ត់ ទី​៦​គី អ៊ាង និង​ទី​៧ ហោ យាង​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា តាម​លទ្ធផល​នៃ​ការប្រកួតប្រជែង​ដេញថ្លៃ​យ៉ាង​សំងាត់​និង​តម្លាភាព​នេះ ជា​លទ្ធផល​បាន​រក​ឃើញ​អ្នកឈ្នះ ដោយ​បាន​ទៅលើ​ក្រុមហ៊ុន​ឈ្មោះ ហោ យាន ដែល​ហ៊ាន​ដេញថ្លៃ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៤៦៨​លាន ៥​សែន​៤​ម៉ឺន​រៀល​។

ដោយឡែក​ក្រុមហ៊ុន​ចំនួន​៦​ផ្សេងទៀត​មិនបាន​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​នោះ​ទេ​។​ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ចាស់​បាន​អស់​សុពលភាព​ត្រឹម​ថ្ងៃនេះ ហើយ​ក្រុមហ៊ុន​ថ្មី​និង​ចាប់​ផ្តើម​ប្រមូល​ភា​ស៊ី​បន្ត​រហូតដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២៤​។ ​មាន​ប្រសា​ស​ន៍​នៅ​ក្នុង​ពិធី​នេះ​ដែរ លោក​ជា គឹម​តុង តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​ដែល​ឈ្នះ​ក្នុងការ​ប្រមូល​ភា​ស៊ី​ចំណតរថយន្ត​ទាំង​៣​ទីតាំង​នេះ ​សូម​មេត្តា​ចូល​សហការ​ជាមួយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ដើម្បី​រក្សា​បរិស្ថាន​អនាម័យ​ក៏ដូចជា​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ឱ្យ​បាន​ល្អ ​ចំពោះ​ការចត​យានយន្ត​គ្រប់​ប្រភេទ​និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ចំពោះ​ការយកថ្លៃ​ភា​ស៊ី​រថយន្ត​ទៅតាម​សៀវភៅ​បន្ទុក​ដែល​បាន​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ហើយ​ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ទៅ​យក​ភា​ស៊ី​ចំពោះ​រថយន្ត​ដែល​ចត​នៅលើ​ចំណីផ្លូវ​ និង ​ខុសពី​រង្វង់​ចំណត​ដែល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ដោយ​ស្របច្បាប់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះទេ​៕

ដោយ ៖ ស៊ុយ ចាន់​ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម