ព័ត៌មានជាតិ
រដ្ឋ ដំឡើងរបបឧបត្ថម្ភប្រចាំខែដល់អ្នកក្នុងបន្ទុកសពអតីត-មន្ត្រីរាជការ និងសពអតីតយុទ្ធជន ចាប់ពីថ្ងៃទី ១ មករា តទៅ
រាជរដ្ឋាភិបាល នឹងដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុកសពមន្ត្រីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ នេះតទៅ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់ជនទាំងនេះ។

យោងតាមអនុក្រឹត្យ ស្តីពីការដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់ សពមន្ត្រីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ចុះថ្ងៃទី ២៩ ធ្នូ បានឲ្យដឹងថា អនុក្រឹត្យនេះ មានគោលបំណងដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សព មន្ត្រីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ដើម្បីជួយសម្រាលការលំបាកផ្នែក ជីវភាពរស់នៅរបស់ជនទាំងនេះ ហើយអនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះអ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន អនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់កូននៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ពី ១០ ០០០ រៀល ទៅ ៣០ ០០០ រៀល ក្នុងកូនម្នាក់ និងប្រពន្ធ ឬ ប្ដី នៅក្នុងបន្ទុករបស់សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ពី ១៥ ០០០ រៀល ទៅ ៣០ ០០០ រៀល ឪពុក ម្តាយ ឬ អាណាព្យាបាលនៅក្នុងបន្ទុករបស់សពអតីតយុទ្ធជន ពី ៨ ០០០ រៀល ទៅ ៣០ ០០០ រៀល។

ការដំឡើងរបបឧបត្ថម្ភប្រចាំខែដូចបានកំណត់ក្នុងមាត្រា ៣ នៃអនុក្រឹត្យនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ តទៅ។ រាជរដ្ឋាភិបាល បានណែនាំដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង អគ្គនាយកមូលនិធិជាតិជំនួយសង្គម និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី