ព័ត៌មានជាតិ
ក្រសួងអប់រំ រៀបចំ វេទិកាថ្នាក់ជាតិលើកទី១១ ស្ដីពី ការអប់រំបរិយាបន្ន ជួយសិស្សមានពិការភាព
លោក សេរី ជំនះ រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំវេទិកាថ្នាក់ជាតិលើកទី១១ ស្ដីពី ការអប់រំបរិយាបន្ន ក្រោមប្រធានបទ «កៀរគរធនធាន និងពង្រឹងយន្តការអប់រំពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីបរិវត្តកម្មអប់រំប្រកបដោយបរិយាបន្ន» ដែលរៀបចំឡើងតាមបែបចម្រុះ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត។

សិក្ខាសាលានេះរៀបចំឡើងនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការដៃគូអភិវឌ្ឍន៍នានា ខេត្តកំពត ដោយមានសិក្ខាកាមចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូអនឡាញ ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំនាយកដ្ឋានអប់រំពិសេស ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ បុគ្គលិកអប់រំ អាជ្ញាធរដែនដី ជនមានពិការភាព ដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ចំនួនជាង ២០០រូប។

វេទិកាថ្នាក់ជាតិលើកទី១១ ស្តីពី ការអប់រំបរិយាបន្ននេះ រៀបចំឡើងក្នុងគោលបំណង កំណត់បញ្ហាប្រឈមរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នា (គ្រូបង្រៀន គណៈគ្រប់គ្រងសាលារៀន ការិយាល័យអប់រំ មន្ទីរអប់រំ ក្រសួងអប់រំ សហគមន៍ ឪពុកម្តាយ) ក្នុងការចូលរួមចំណែកផ្តល់ឱកាស បរិយាកាសអប់រំប្រកបដោយគុណភាព និងបរិយាបន្ន សម្រាប់សិស្សមានពិការភាព ជាពិសេសការពង្រឹង និងឈ្វេងយល់អំពីយន្តការកៀរគរធនធានសម្រាប់ការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពឱ្យកាន់តែប្រសើរឡើងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោករដ្ឋលេខាធិការ បានថ្លែងថា វេទិកានេះត្រូវបានប្រារព្ធឡើងដោយមានការចូលរួម និងសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍នានាដែលធ្វើការលើផ្នែកអប់រំបរិយាបន្ន។ លោកបានបន្តថា ក្រោមកិច្ចសហការល្អ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ភាគីពាក់ព័ន្ធបានជួយដោះស្រាយការលំបាក និងសេចក្តីត្រូវការពិសេសរបស់កុមារ សិស្ស និស្សិតក្នុងសិក្សារៀនសូត្រនាំឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តការអប់រំបរិយាបន្ន។

ទោះបីជាយ៉ាងណាក៏ដោយ យើងនៅពុំទាន់អនុវត្តបានពេញលេញឆ្លើយតបនឹងគោលដៅទី១ ដែលធានាការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ ដូច្នេះយើងត្រូវពង្រឹងយន្តពង្រឹងការអនុវត្តចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដោយកៀរគរធនធាន និងពង្រឹងយន្តការអប់រំពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបរិវត្តកម្មអប់រំប្រកបដោយបរិយាបន្ន។

ជាចុងបញ្ចប់ លោក សេរី ជំនះ បានស្នើអ្នកចូលរួមទាំងអស់ពិភាក្សារកធាតុចូល ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តការអប់រំបរិយាបន្ន និងឧបសគ្គផ្សេងៗដែលជនស្ថិតក្នុងសេចក្តីត្រូវការពិសេសជួបប្រទះ ដើម្បីធានាថា ពួកគាត់ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ