ព័ត៌មានជាតិ
ឃាត់ខ្លួនក្មេងស្ទាវមួយក្រុម ប្រើដាវកាប់ប្លន់ម៉ូតូ នៅតាកែវ
ក្រុមក្មេងបង្កអសន្តិសុខសង្គម ដែលបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូពីជនរងគ្រោះកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានប៉ូលិសស្រុកត្រាំកក់បង្ក្រាបបានជាបន្តបន្ទាប់។

ក្រោយកើតហេតុកាប់ប្លន់ម៉ូតូរយៈពេល៣ថ្ងៃ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់ម៉ូតូ)បានជាបន្តបន្ទាប់។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២៣និង៤០នាទី នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានយាយឡ ស្ថិតនៅក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ មានករណីកាប់ប្លន់មួយកើតឡើង ដែលបង្កដោយជនសង្ស័យមួយក្រុម មានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងប្រដាប់ដោយដាវស្ទាក់កាប់ទៅលើជនរងគ្រោះ២នាក់ ខណៈដែលជនរងគ្រោះធ្វើដំណើរតាមផ្លូវត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូននៅផ្សារប័ង្កសី ប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ឡើងតែម ឆ្នាំ២០២០ បិតស្គុតស ពាក់ស្លាកលេខភ្នំពេញ 1BL.0155 ហើយបានគេចខ្លួនបាត់អស់។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះប្រតិបត្តិការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ មាស ប៊ុននី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ លុះថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២១ កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមទៀតមាន៖ ១ឈ្មោះ យន់ វឌ្ឍនា ហៅរ៉ា ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់។ ទី២ឈ្មោះ ង៉ែត សុខសំបូរ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ ទី៣ឈ្មោះ អៀង សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់។ និងទី៤ឈ្មោះ ផល ថុលសុណៃទ្រី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់។ ចំណែកវត្ថុតាងដកហូតបានមាន ម៉ូតូចំនួន០៤គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ លម្អិតរឿងបាញ់សម្លាប់មនុស្ស៣នាក់នៅខណ្ឌពោធិ៍សែនជ័យ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ