Connect with us

ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជា រំពឹងមានកំណើន ៦,៦ភាគរយ ឆ្នាំ ២០២៤

បានផុស

នៅ

តាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថា នឹងសម្រេច​បានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក។ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់​ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារ អាមេរិក បើប្រៀបធៀបនឹង១ ៩១៧ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកអត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។ ឱនភាព គណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម ៩,៦% នៃ ផសស ដោយសារការរំពឹង​ទុកលើការបន្តកើនឡើងនូវការនាំចេញ និងចំណូលពីវិស័យទេសចរណ៍។

ប្រភពដដែលបញ្ជាក់ថា សម្រាប់ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២១ ២៨៥ លានដុល្លារ​អាមេរិក និងធានាការនាំចូលបាន ៦,៦ ខែ។

យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤ បានបង្ហាញទៀតថា អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានរំពឹងថានឹងរក្សាបានក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ ២០២៤ ដោយសារការរំពឹងទុកនូវការវិលត្រឡប់ទៅ​រកប្រក្រតី​ភាពវិញនៃថ្លៃប្រេងអន្តរជាតិ។ យ៉ាងណាមិញ ហានិភ័យដែលបង្កឡើងដោយភាពមិនប្រាកដប្រជាមួយចំនួន ដូចជាភាពកាន់តែតានតឹងនៃភូមិសាស្ត្រសេដ្ឋកិច្ច និងនយោបាយ អាចធ្វើឱ្យអត្រាអតិផរណាមានការហក់ឡើងមកវិញ ដែលស្តែងចេញពីកត្តាផ្គត់ផ្គង់។

អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ត្រូវបានរំពឹងថា នឹងនៅបន្តមានស្ថិរភាព ក្នុងរង្វង់ ៤ ០៦៥ រៀលក្នុងមួយ​ដុល្លារអាមេរិក​ក្នុងឆ្នាំ ២០២៤ ដោយសារការបន្តអនុវត្ត វិធានការលើកកម្ពស់ប្រាក់រៀល​របស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយ គ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៤៤ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤៤ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម