ព័ត៌មានជាតិ
យុវជនម្នាក់ជីកមើមល្មៀតក្នុងចម្ការ ចំគ្រាប់មីន ផ្ទុះត្រូវភ្នែកម្ខាង
យុវជនម្នាក់បានរងរបួសចំគ្រាប់ភ្នែកម្ខាង ខណ:ដែលយុវជនរូបនេះបានចូលទៅជីកមើមល្មៀតនៅក្នុងចម្ការក្រោយផ្ទះ តែជាអកុសលក៏បានប៉ះចំគ្រាប់មីន បណ្តាលឱ្យផ្ទុះឡើងតែម្តង។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១១:០០នាទី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងដីចម្ការមួយកន្លែង ស្ថិតនៅចំណុចអូរឆ្នាំងធ្លុះ ក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
យោងតាមសាច់ញាតិនៃក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ គឺយុវជនឈ្មោះ មេង សៀវលីន អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ បានចូលទៅក្នុងចម្ការរបស់ខ្លួន ដើម្បីជីកល្មៀតលក់ ហើយបានជីកប៉ះគ្រាប់មីន (មិនស្គាល់ឈ្មោះមីន) បានផ្ទុះឡើងបណ្តាលឱ្យរបួសភ្នែកឆ្វេងម្ខាង និងលើផ្ទៃមុខបន្តិចបន្ដួច។
ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមណ្ឌលសុខភាពឆករកា ចំណែកគ្រាប់មីនដែលផ្ទុះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាប្រភេទមីនអ្វីនៅឡើយទេ ប៉ុន្តែជាសំណាងដែលមិនប៉ះពាល់ដល់អាយុជីវិត៕
អត្ថបទ : សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់