ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានផ្ដាំយុវជនជាអ្នកបន្តវេនត្រូវរក្សាចាស់ ពង្រីកថ្មី
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងថា យុវជន គឺជាធនធានសង្គមដ៏សំខាន់ ហើយយុវជនដែលជាអ្នកបន្តវេនរបស់សង្គម ត្រូវប្រកាន់យកគោលការណ៍ «រក្សាចាស់ ពង្រីកថ្មី»។ លោកទេសរដ្ឋមន្ត្រីថ្លែងបែបនេះ នៅចំពោះមុខក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ស្ពឺ ក្នុងពិធីបើកវេទិកាយុវជនស្អាតស្អំ ក្រោមប្រធានបទ «យុវជនបន្តវេន»។

លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងដូច្នេះថា៖ «យុវជន គឺជាកម្លាំងស្នូល ជាធនធានសង្គម ហើយយុវជនស្អាតស្អំ ត្រូវក្តាប់ឱ្យជាប់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ជាពិសេសយុវជនជាអ្នកបន្តវេន ត្រូវរក្សាចាស់ ពង្រីកថ្មី»។
បើតាមការគូសបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី នៅក្នុងសង្គមជាតិ គឺចាំបាច់ណាស់ការចូលរួមពីយុវជន ដែលយុវជន គឺជាធនធានស្នូលក្នុងការកំណត់អនាគតរបស់សង្គមជាតិ ហើយការផលិតធនធានយុវជនត្រូវប្រកបដោយការអប់រំខ្ពស់ ភាពឈ្លាសវៃ និងបណ្តុះនូវស្មារតីស្នេហាជាតិមាតុភូមិ និងត្រូវមានសាមគ្គីភាពជាធ្លុងមួយ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា យុវជនត្រូវមានចំណេះដឹងសមតាមតម្រូវការរបស់សង្គម ប្រកបដោយបទពិសោធន៍ ភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ និងចេះបត់បែនតាមសភាពការណ៍។ ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងនូវកត្តាសំខាន់ៗរបស់យុវជន គឺសីលធម៌ ភាពស្មោះត្រង់ មានឧត្តមគតិ គិតប្រយោជន៍រួមជាធំ មានមនសិការការងារ ក្លាហាន អំណត់ព្យាយាម ហ៊ានទទួលខុសត្រូវ និងគោររពច្បាប់ ការពារយុត្តិធម៌។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានបកស្រាយពីជំនាញផ្នែកទន់ (Soft Knowledge, Soft Skill) ដែលជាលក្ខណៈទូទៅមិនជាក់លាក់ចំពោះការងារណាមួយ ដែលជួយបុគ្គលិកឱ្យពូកែនៅកន្លែងធ្វើការណាមួយ។ លោក លើកឡើងថា ជំនាញទន់ បានរួមបញ្ចូលដោយស្នេហាជាតិ សីលធម៌ យុត្តិធម៌ ការប្រាស្រ័យទាក់ទង ការធ្វើការងារជាក្រុម និងការសម្របខ្លួន ដែលជារឿយៗត្រូវបានគេហៅថា ជាជំនាញដែលអាចផ្ទេរបាន ឬអន្តរបុគ្គល។ លោកទេសរដ្ឋមន្ត្រី ចាត់ទុកជំនាញទន់នេះមានសារសំខាន់សម្រាប់ភាពជោគជ័យក្នុងអាជីព៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ