ព័ត៌មានជាតិ
ប្រមុខការពារជាតិ សរសើរចំពោះជោគជ័យនាឆ្នាំកន្លងមក ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន
ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ និងបានកោតសរសើរចំពោះជោគជ័យនាឆ្នាំកន្លងមក ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន។

តាមរយៈសារជូនពរនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងនូវមោទនភាព និងកោតសរសើរយ៉ាងស្មោះចំពោះជោគជ័យដ៏ត្រចះត្រចង់នូវសមិទ្ធផលដ៏ធំធេងក្នុងឆ្នាំកន្លងមក ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន។ លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកជោគជ័យនេះ គឺកើតចេញពីការលះបង់ និងការខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីបានយ៉ាងគង់វង្សគ្រប់កាលៈទេសៈ ពង្រឹងខឿនការពារជាតិ និងសុខក្សេមក្សាន្តរបស់ប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ផ្សេងៗ ហើយកងទ័ពត្រូវបានចាត់ទុកជាកម្លាំងនាំមុខក្នុងយុទ្ធនាការផ្សេងៗទូទាំងប្រទេសដែលជាមោទនភាពបំផុត ជាពិសេសក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនានា។
ក្រៅពីកិច្ចការពារជាតិមាតុភូមិ កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌សកលលោក តាមរយៈការបំពេញបេសកកម្មជាកម្លាំងរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ដែលជាមោទនភាព និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមយ៉ាងក្រៃលែងរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូល នេះធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ