ព័ត៌មានជាតិ
ផ្លូវលំពីរខ្សែក្នុងសង្កាត់កាចាញ ចាប់ផ្ដើមស្ថាបនាជាផ្លូវបេតុង
បន្ទាប់ពីដាក់ដេញថ្លៃក្នុងការស្ថាបនាផ្លូវបេតុងពីរខ្សែ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលជូនដល់សង្កាត់កាចាញ ក្រុងបានលុង។ លោកចៅសង្កាត់កាចាញ បានរៀបចំពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដី អារក្សអ្នកតា សុំសេចក្ដីសុខសប្បាយ ក្នុងការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។

ពិធីសែនព្រេននេះ លោក ទុន ពៅ ចៅសង្កាត់កាចាញចាស់វស្សា ដែលប្រជាពលរដ្ឋគាំទ្រស្រលាញ់ពេញចិត្តជាច្រើនឆ្នាំមកហើយ បានរៀបចំឡើងនៅកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោក ធូ ឃឿ អភិបាលក្រុងបានលុង អភិបាលរងក្រុង ព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់ និងក្រុមប្រឹក្សាសង្កាត់កាចាញ។
បើតាមការឱ្យដឹងពីលោក ទុន ពៅ ពិធីសែនព្រេនសុំសេចក្ដីសុខនេះ គឺជាពិធីចាប់ផ្ដើមស្ថាបនាផ្លូវបេតុងថ្មីស្រឡាង ពីផ្លូវលំមកជាផ្លូវចាក់បេតុង ដែលស្ថាបនាដោយក្រុមហ៊ុន សុធីរាជធិនស្ត្រាក់សិន បន្ទាប់ពីក្រុមហ៊ុននេះ ដេញថ្លៃបានក្នុងការស្ថាបនាផ្លូវចំនួន២ខ្សែនេះ។ ខ្សែទី១ ស្ថិតក្នុងភូមិ៣ សង្កាត់កាចាញ ដែលមានប្រវែង៣១០ម៉ែត្រ និងខ្សែទី២ ស្ថិតក្នុងភូមិ១ (តាសុយ) មានប្រវែង២៥៨ម៉ែត្រ ហើយផ្លូវទាំង២ខ្សែនេះ មានទទឹង៦ម៉ែត្រ កម្រាស់១តឹកដូចគ្នា ចំណាយថវិកាសរុប ៣២០លានរៀល ជាថវិការជាតិ គម្រោងឆ្នាំ២០២៣ សម្រាប់សង្កាត់។

លោកចៅសង្កាត់កាចាញ បានសម្ដែងការអរគុណចំពោះកិច្ចសហការរបស់ប្រជាពលរដ្ឋនៅអមសងខាងផ្លូវ មិនបង្កភាពលំបាកដែលធ្វើឱ្យរាំងស្ទះក្នុងការដោះស្រាយចំពោះបញ្ហាប៉ះពាល់ក្នុងការកែតម្រង់ផ្លូវនេះទេ។ លោក ថា គ្រាន់តែប្រកាស ថា ធ្វើផ្លូវ ប្រជាពលរដ្ឋដែលមានរបងជាប់ផ្លូវ ពួកគាត់រុះរើដោយខ្លួនឯងចេញភ្លាមៗ។
គួរបញ្ជាក់ថា លោក ទុន ពៅ ធ្វើជាចៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ជាង៣០ឆ្នាំមកហើយ ប្រជាពលរដ្ឋក្នុងសង្កាត់គោរពស្រលាញ់លោក។ លោកតែងតែជួយគិតគូរដោះស្រាយរាល់បញ្ហាជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់បានយ៉ាងល្អប្រសើរ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ លោកចៅសង្កាត់បានដោះស្រាយស្ថាបនាផ្លូវចាក់បេតុងចូលតាមភូមិណាដែលមានលក្ខណៈមុនគេ ហើយលោកក៏បានស្ថាបនាបន្តបន្ទាប់រហូតរៀងមកបានជាច្រើនខ្សែ៕

អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ