Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន​ភ្នំ​ទឹកធំ​ មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ទៅលេង​កម្សាន្ដ​ដូច​មុន​នោះទេ

បានផុស

នៅ

កំពត ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ព្រះស្តេច​គុណ​ភិ​ក្គុ សុ​ត ដាវី​  ព្រះចៅអធិការ​វត្តភ្នំ​រាប​ដែល​បាន​បង្កើត រមណីយដ្ឋាន​ភ្នំ​ទឹកធំ ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នៅ​ជិត​ព្រំដែន​កម្ពុជា -​វៀត​ណា​ដែល​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឫស្សី​ខាងកើត​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងពី​ភិ​ក្គុ សុ​ត​ដាវី ព្រះចៅ​អធិការ​វត្តភ្នំ​រាបបាន​បង្កើត​រមណីយ​ដ្ឋា​ន​ភ្នំ​ទឹកធំ​ឡើង​ដំបូង​ឃើញ​មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​ចាប់អារម្មណ៍​ទៅលេង​លម្ហែ​កម្សាន្ដ​នៅ​ទីនោះ ពី​ព្រោះ​រមណីយដ្ឋាន​ភ្នំ​ទឹកធំ មាន​ល្អាង​ដែល​ភ្ញៀវទេសចរ​អាច​ជិះទូក​កម្សាន្ដ​បាន ខុសប្លែក​ពី​តំបន់​ទេសចរណ៍​ដទៃ​ទៀត ប៉ុន្ដែ​មួយ​រយៈ​ចុងក្រោយ​នេះ មិនសូវ​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ដ​ច្រើន​ដូច​កាលពីមុន​នោះ​ឡើយ​ព្រះ​ចៅអធិការ បាន​មាន​សង្ឃដីកា​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ជាច្រើន​បាន​មក​លេង​កម្សាន្ដ​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​ទឹកធំ​នេះ​មាន​ទីតាំងនៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម​។

ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​ថ្ងៃ​ធម្មតា​ដែល​មកលេង​លម្ហែ​កម្សាន្ដ​នៅទីនេះ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ឃើញថា​ភ្ញៀវ​ទេសចរណ៍​មកលេង​អាច​ឈាន​ដល់​២០​ទៅ​៥០​ឡាន​ក្នុង​មួយថ្ងៃ​ក៏​មាន និង​ពេលខ្លះទៀត​អាចឈាន​ដល់​ជាង​១០០​ឡាន​ក៏មានដែរ​។

លោក ភិក្ខុ សុ​ត ដាវី ព្រះចៅអធិការ​វត្តភ្នំ​រាប​បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ហាក់បីដូចជា​មិនសូវមាន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ដ​ដូច​មុន​នោះឡើយ​ទោះជា​ស្ងប់ស្ងាត់​ក្ដី ប៉ុន្តែ​រាល់ថ្ងៃនេះ​នៅមាន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ដ​ធម្មតា​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នៅមាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​១០​ភាគរយ​ទៅ​២០​ភាគរយ​ដែរ​ក្នុង​មួយថ្ងៃ​។​

​បើ​ប្រៀបធៀប​ចំនួន​ភ្ញៀវ​ទេសចរណ៍​មកលេង​លម្ហែ​កម្សាន្ដ​នៅ​ដើមឆ្នាំ​២០២៣ និង​ចុងឆ្នាំ​២០២៣​នេះ​ឃើញថា​មិនសូវមាន​ការធ្លាក់ចុះ​នោះទេ​គួរឱ្យកត់សម្គាល់​។

ប៉ុន្ដែ​ថ្ងៃ​ចុង​សប្ដាហ៍​នៅ​ដើមឆ្នាំ​២០២៣​មាន​ចំនួន​ភ្ញៀវទេសចរ​មក​កម្សាន្ដ​ច្រើន ខណៈ​ថ្ងៃ​ចុង​សប្ដាហ៍​នា​ចុងឆ្នាំ​នេះ មិនសូវមាន​ភ្ញៀវទេសចរ​មក​កម្សាន្ដ​ដូច​មុន​នោះ​ប៉ុន្តែ​មួយរយៈ​ពឹ​ល​ចុង​ក្រោយនេះ​ក៏មាន​ខាង​ផលិតកម្ម​ចម្រៀង និង​ផលិតកម្ម​ភាពយន្ដ បានមក​ទាក់ទង​នៅក្នុង​ការថត​វីដេអូ​ចម្រៀង និង​ភាពយន្ដ ជាច្រើន​។

នៅ​ក្នុង​នោះ មាន​ផលិតកម្ម​ខ្លះ ក៏បាន​ថត និង​ចេញផ្សាយ​ហើយ​ដែរ និង ផលិតកម្ម​ខ្លះទៀត​កំពុងតែ​ពិភាក្សា​ជាមួយគ្នា​នោះ នៅ​ចុងឆ្នាំ​២០២៣​នេះ ភិក្ខុ សុ​ត ដាវី បាននិងកំពុង​រៀបចំ​កាំជណ្ដើរ ដើម្បី​ចូល​ល្អាង​ផ្សេងៗ​ទៀត ដើម្បី​ឱ្យមាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​កម្សាន្ដ​ឱ្យមាន​កន្លែង​ខ្លះទៀត​ប្លែងៗ​ដើម្បី​បម្រើឱ្យ​ភ្ញៀវ​ទេសចរណ៍​មកលេង​លម្ហែ​កម្សាន្ដ​នៅ​ភ្នំ​ទឹកធំ​នេះ កាន់តែច្រើន​បន្ថែមទៀត​។

​គួរ​បញ្ជាក់​ថា ​លោក ភិ​ក្គុ សិត ដាវី ព្រះចៅអធិការ​វត្តភ្នំ​រាបបាន​បង្កើត​តំបន់​រមនីយដ្ឋាន​ភ្នំ​ទឹកធំ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​កាលពី​ថ្ងៃទី​២៧ ខែ​កម​រា ឆ្នាំ​២០២៣ ឱ្យ​ប្រែក្លាយជា​តំបន់​ទេសចរណ៍​ភ្នំ​ទឹកធំ ដែលមាន​ទីតាំង​ជិត​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឫស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម