ព័ត៌មានជាតិ
២ថ្ងៃ មុនឆ្លងឆ្នាំសកល ខេត្តបាត់ដំបងទទួលបានភ្ញៀវមកកម្សាន្ត១០មុឺននាក់
រយ:ពេល២ថ្ងៃមុនឆ្លងឆ្នាំសកល ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរចំនួនជិត១០មុឺននាក់ ខណ:រដ្ឋបាលខេត្ត និងមន្ទីរទេសចរខេត្ត បាននិងកំពុងរៀបចំកម្មវិធីអុំទូកអាស៊ាន ពិព័រណ៍តាំងម្ហូបអាហារ ការប្រគុំតន្ត្រី និងស្តង់លក់ទំនិញ ដើម្បីទាក់ទាញភ្ញៀវឱ្យចូលមកកម្សាន្តនាថ្ងៃឆ្លងឆ្នាំ។

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីហ្សារ៉ា ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន៣៧ ៨៦៧នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៣៧ ៥៨០ និងភ្ញៀវអន្តរជាតិចំនួន២៨៧។ ចំនួននេះមានការកើនឡើង ៥២២.៧០% បើធៀបនឹងឆ្នាំ២០២២។
ដោយឡែកសម្រាប់ស្ថិតិភ្ញៀវទេសចរ ក្នុងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន៥១ ៩៧០ នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៥១ ៦៦០ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣១០នាក់។ ចំនួននេះមានការកើនឡើង ១១.៣៤% បើធៀបនឹងឆ្នាំ២០២២៕
អត្ថបទ: សោ និយមរ័ត្ន




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា