ព័ត៌មានជាតិ
កត្តា១១យ៉ាង ទាក់ទាញភ្ញៀវទេសចរជាង៣៥ម៉ឺននាក់ឱ្យមកឆ្លងឆ្នាំនៅបាត់ដំបង
រយ:ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលលេងកម្សាន្តក្នុងខេត្តបាត់ដំបងប្រមាណជាង៣៥មុឺននាក់ ខណៈកំណើនភ្ញៀវនេះមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្ថិតិភ្ញៀវទេសចរដែលចូលលេងកម្សាន្តចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួនសរុប ៣៥៣,៧០៨ នាក់។ ចំនួននេះមានការកើនឡើង ៦៧,៦០ % បើធៀបនឹងរយៈ៣ថ្ងៃដូចគ្នានៅចុងឆ្នាំ២០២២ ដែលមានចំនួនភ្ញៀវទេសចរមកកម្សាន្តត្រឹមតែ ២១១,០៣៨ នាក់។

ចំពោះកត្តាដែលនាំឱ្យភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងមានកើនឡើងបែបនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអះអាងថា គឺដោយសារតែមានកត្តា១១យ៉ាងដូចជា៖ទី១/ កត្តាទីតាំងគឺរដ្ឋបាលខេត្តបានពង្រីកទីតាំងសម្រាប់ រៀប ចំពិធីយ៉ាងទូលាយអាចលេងកម្សាន្តបានច្រើនកន្លែង។ទី២/កត្តាសន្តិសុខសុវត្ថិភាព ដោយសារមានកងកម្លាំងប្រចាំការទាំងយប់និងថ្ងៃ សម្រួលដល់ការធ្វើចរាចរណ៍និងសុវត្ថិភាពភ្ញៀវ។
ទី៣/ កត្តាព្រឹត្តិការណ៍សម្បូរបែបដូចជា ពិព័រណ៍ផលិតផលក្នុងស្រុក២ទីតាំង និងស្តង់ភូមិមួយផលិតផលមួយ,ព្រឹត្តិការណ៍ ពិពណ៌ម្ហូបអាហារ បង្អែម ខ្មែរ អ្នក បាត់ដំបង ដើម្បីអបអរសាទរខេត្តបាត់ដំបងចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូផ្នែកម្ហូបអាហារ,តន្រ្តីខ្នាតយក្សចំនួន ២ទីតាំង,ព្រឹត្តិការណ៍បាញ់កាំជ្រួច អបអរឆ្លងឆ្នាំសកល,ព្រឹត្តិការណ៍ប្រកួតកីឡាអុំទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ភូមិខ្មែរ មានតាំងលក់ម្ហូបបង្អែមខ្មែរ និងទីតាំងថតរូបស្អាតៗនិងទាក់ទាញ។
ទី៤/ កត្តាតម្លៃ នៅតាមបណ្តាមូលដ្ឋានអាជីវកម្មរក្សាងបាននូវតម្លៃសមរម្យ ជាមួយនឹងភាពសម្បូរបែបនៃសេវាកម្មជូនភ្ញៀវ (ច្រើនជម្រើស)។ទី៥/កត្តាសេដ្ឋកិច្ច ប្រជាជនចាប់ផ្តើមមានជីវភាពប្រសើរជាងឆ្នាំមុន។ ទី៦/ កត្តាសុវត្ថិភាពសុខាភិបាលគ្មានជំងឺឆ្លង។ ទី៧/ កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៥ មកកាន់ខេត្តបាត់ដំបងបានសម្ពោធជាផ្លូវការ នឹងភាពងាយស្រួល ឆាប់រហ័សដល់ការធ្វើដំណើររបស់ទេសចរ។ទី៨/ កត្តា គោលដៅទេសចរណ៍ និងតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មានកំណើនដល់ ១១៥ កន្លែង និងមានភាពទាក់ទាញខ្លាំងដោយសារជារដូវអំនោយផលដល់ការកម្សាន្តសប្បាយ (រមណីយដ្ឋានជាប់មាត់ទឹកស្អាត ទឹកថ្លាល្អ) អាកាសធាតុល្អ។

ទី៩/ កត្តាប្រជាពលរដ្ឋប្រជាពលរដ្ឋក្នុងខេត្តយល់អំពីតម្លៃនៃទេសចរណ៍ យល់អំពីបដិសណ្ឋារកិច្ច ញញឹម រាក់ទាក់ សេវា ប្រកបដោយ ភាពសិ្នទ្ឋស្នាល។ទី១០/ កត្តាតុបតែងលម្អនៅតាមបណ្តាទីតាំងសំខាន់ៗមានរៀបចំភ្លើងពណ៌បំភ្លឺយ៉ាងស្រស់ត្រកាល និងទី១១/ កត្តាការចូលរួម៖មន្ទីរអង្គភាព ក្រុងស្រុក បានសហការចូលរួមរៀបចំដាក់តាំងម្ហូបអាហារប្រកបដោយភាពទាក់ទាញនិងសម្បូរបែប មានអាជីវករលក់ដូរចូលរួមច្រើនជាងឆ្នាំមុន២ដង និងបង្កើននូវមុខម្ហូបចម្រុះច្រើនជាងឆ្នាំមុន៕
អត្ថបទ : សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ