Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាង៣០មុឺននាក់ ទៅឆ្លងឆ្នាំនៅសៀមរាប

បានផុស

នៅ

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់បានទៅលេងឆ្លងឆ្នាំនៅខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ភ្ញៀវទេសចំនួន៣០ ៤0៦៤នាក់ មកពីបណ្តារាជធានី ខេត្ត ដែលភាគច្រើនជាភ្ញៀវទេសចរណ៍ជាតិ បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប។ បើតាមការប៉ាន់ស្មាន ភ្ញៀវទេសចរទាំងនោះ   គឺមកពីបណ្តារាជធានី ខេត្ត និងក្នុងខេត្ត ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មានប្រមាណ ២៩៥០០០នាក់ និង ភ្ញៀវទេសចរណ៍បរទេស ៩០៦៤នាក់ ។

 បើតាមរបាយការណ៍ដដែលគោលដៅសំខាន់ៗនៃដំណើរកម្សាន្ត មានដូចជារមណីយដ្ឋានអង្គរ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន,តំបន់ទន្លេសាប,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗក្នុងខេត្ត ។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ផងដែរ៕      

អត្ថបទដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម