ព័ត៌មានជាតិ
ភ្ញៀវទេសចរជាង១២ម៉ឺននាក់ ទៅឆ្លងឆ្នាំនៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរសរុបចំនួន ១២២.៤៤៦នាក់ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។

បើតាមប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ក្នុងចំណោមភ្ញៀវទេសចរណ៍ជាង១២ម៉ឺននាក់នោះ គឺមានភ្ញៀវជាតិ ចំនួន ១២២.២៥៣នាក់ និងភ្ញៀវបរទេស មានចំនួន ១៩៣នាក់។ គោលដៅទេសចរណ៍ដែលភ្ញៀវបានទៅកម្សាន្តនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ជារួមមាន ៖ រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរ មានចំនួន ៧.៣៥០នាក់។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរមានចំនួន ២៥០នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរ មានចំនួន ៤៦៥នាក់។
រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរ មានចំនួន ២៨នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៣នាក់ និងភ្ញៀវបរទេស ចំនួន ០៥នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរ មានចំនួន ៦០២នាក់។ រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរ មានចំនួន ៧១៨នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧០៥នាក់ និងភ្ញៀវបរទេស ចំនួន ១៣នាក់។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរ ចំនួន ២០១នាក់។

រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរ ចំនួន ៣៥.៩០២នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៣៥.៨៣៩ នាក់ និងភ្ញៀវបរទេស មានចំនួន ៧២នាក់។ អាហារដ្ឋានស្មៅទន្លេរ ភ្ញៀវទេសចរ ចំនួន ៣១៥នាក់ ក្រុងកំពង់ចាម ភ្ញៀវទេសចរ មានចំនួន ៧៣.៣៦០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧៣.២៨០នាក់ និងភ្ញៀវបរទេស ចំនួន ៨០នាក់។ ក្រៅពីនោះ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ សរុបចំនួន ៣.២៥០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៣.២២៧នាក់ និងភ្ញៀវបរទេស ចំនួន ២៣នាក់ ផងដែរ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ