Connect with us

ព័ត៌មានជាតិ

 ២ថ្ងៃនៃចុងឆ្នាំ២០២៣ ខេត្តកែបទទួលបានភ្ញៀវទេសចរជិត១០ម៉ឺននាក់

បានផុស

នៅ

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៣០ និង៣១ ខែធ្នូឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិចំនួន ៩៩,៨៥៦ នាក់ បានទៅលេងកម្សាន្តតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមភ្ញៀវសរុបជិត១០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៩៨,៥១៨ នាក់  និងភ្ញៀវបរទេសមានចំនួន ១,៣៣៨នាក់។ នេះជាការបន្ថែមរបស់លោកលោក សោម ចិន្តា។ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានឱ្យដឹងទៀតថា តាមការកត់សម្គាល់ឃើញថាភ្ញៀវទេសចរច្រើនមកលេងកម្សាន្តនៅធ្នេរលេងទឹកនិងនៅរមណីយដ្ឋានតំបន់ធ្នេរអង្កោល និង តំបន់ រមណីយដ្ឋាន នានា ជាច្រើកន្លែងទៀត ក្នុង ខេត្ត កែប គួរឱ្យកក់សំគាល់មានការកើនឡើង។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប អះអាងថាចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តកែបនៅចុងឆ្នាំ២០២៣មានកំណើនខ្ពស់ជាងឆ្នាំ២០២២ច្រើន។

គួរជម្រាបបន្តិចថា រដ្ឋបាលខេត្តកែបបានរៀបចំកម្មពិធីបង្ហើខ្លែងនិងប្រណាំងទូកផ្កាចារសមុទ្រលើកទី ១៣ នៅធ្នេរលេងទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកែបនាថ្ងៃឆ្លងឆ្នាំសកល៕

អត្ថបទដោយ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម