Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត៥០ម៉ឺននាក់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល

បានផុស

នៅ

គិតត្រឹមរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរ អញ្ជើញមកលេងកម្សាន្ដ នៅខេត្តព្រះសីហនុមានចំនួនសរុប​៤៧២.៦៩៧នាក់ កើនឡើង២១,២៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើយោងតាមរបាយការណ៍ខ្លីដែលបញ្ចេញនៅម៉ោង៧យប់ថ្ងៃទី១​ ខែមករា ឆ្នាំ២០២៤​ ដោយលោក ឃាង ភារម្យ មន្ត្រីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងសំបូរបែបមានកោះ និងឆ្នេរ ស្អាតហើយជាទីចាប់អារម្មណ៌របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តមិនចេះជិនណាយមកហើយមកទៀត។ ហើយម្យ៉ាងទៀតខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដែលងាយស្រួលក្នុងការធ្វើដំណើរលឿនរហ័យទាន់ចិត្ត ដោយចំណាយពេលត្រឹមតែ២ម៉ោង ពីភ្នំពេញមកដល់ខេត្តព្រះសីហនុ។ កត្តាសំខាន់មួយទៀតដែលមិនអាចខ្វះបាននោះ គឺដោយសារតែប្រទេសកម្ពុជាយើងមានសុខសន្តិភាព ពេញផ្ទៃប្រទេស ប្រជាពលរដ្ឋធ្វើដំណើរទៅណាមកណាទោះជិតក្តី ឆ្ងាយក្តី ពួកគាត់គ្មានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនោះទេ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម