ព័ត៌មានជាតិ
មនុស្ស ១១ នាក់ ជាប់ពន្ធនាគារ ដោយសារល្មើសច្បាប់នេសាទ នៅខេត្តស្ទឹងត្រែង
នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២៣ ចាប់ពីខែមករា រហូតដល់ខែធ្នូ មានបទល្មើសនេសាទកើតឡើងចំនួន ១២២ ករណី នៅក្នុងខេត្តស្ទឹងត្រែង និងមនុស្ស ១១ នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងសម្រេចឱ្យជាប់ពន្ធនាគារ។

លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ ២០២៣ រហូតចុងឆ្នាំ ២០២៣ នេះ សមត្ថកិច្ចចម្រុះនៅតាមដងទន្លេមេគង្គលើបានបើកយុទ្ធនាការបង្ក្រាបបទល្មើសជលផលបានចំនួន ១២២ ករណី និងបញ្ជូនជនសង្ស័យចំនួន ១១ នាក់ ដាក់ពន្ធនាគារ ដែលមាន ៣ នាក់បទល្មើសឆក់ និង៨នាក់ ស្មើសច្បាប់នេសាទនៅក្នុងអន្លង់អភិរក្ស ៩៦ នាក់ ធ្វើកិច្ចសន្យា អប់រំ និងផ្សព្វផ្សាយ ២៦២នាក់។ វត្ថុតាងបទល្មើសរួមមាន៖
-ដកហូតមងប្រវែង ៦៦.១៤២ម៉ែត្រ និងសន្ទូចរនង ៣០.០៤៣ផ្លែ
-ស្បៃមុងប្រវែង ២៧៤០ម៉ែត្រ បង្គោល ១.៥០០ដើម និងរបាំងព្រួល ២៥០ម៉ែត្រ
-ឧបករណ៍ដាយ ៣មាត់ ប្រវែង ៣៣ម៉ែត្រ
-ដកហូត ទូកម៉ាស៊ីនចំនួន ០ ៨គ្រឿង, អាគុយ ០៩គ្រឿង, ក្បាលឆក់ ០៦គ្រឿង, ដងឆក់ចំនួន ០២គូ និងថ្នងដងត្រី ០៤គ្រឿង។

លោកនាយខណ្ឌសំណូមពរទៅអ្នកនេសាទទាំងអស់ត្រូវភ្ញាក់រឭកគោរពច្បាប់ និងស្រឡាញ់ធនធានជលផលរបស់យើងទាំងអស់គ្នា ដូច្នេះសំណូមពរឲ្យបងប្អូនប្រជាអ្នកនេសាទក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ អភិរក្សទាំងអស់ចូលរួមថែរក្សាការពារ នេសាទដោយឧបករណ៍ស្របច្បាប់ជួយក្នុងការអភិរក្ស និងក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ហើយក៏សូមចូលរួមការពារប្រភេទត្រី កំពុងរងគ្រោះ មានដូចជា ត្រីរាជ ត្រីត្រសក់ ត្រីគល់រាំង ត្រីក្របី ត្រីផ្ទក់ ជាដើម ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់បន្តទៀត។
លោក ម៉ា សុខៈ ប្រធានសបគមន៍នេសាទភូមិកាំងដីស សង្កាត់ព្រះបាទ បានបញ្ជាក់ថា៖ នៅតាមអន្លុងអភិរក្សត្រីមេពូជ និងតំបន់រណបតាមដងទន្លេមេគង្គលើ មន្ត្រីជំនាញ និងប្រជាសហគមន៍នេសាទបានធ្វើសកម្មភាពចុះទប់ស្កាត់ និងបង្រ្កាប បទល្មើសទទួលបានលទ្ធផលល្អជាងឆ្នាំ២០២២ ហើយអ្នកនេសាទភាគច្រើនពួកគាត់បានចូលរួមគោរពច្បាប់ជលផលបានខ្ជាប់ខ្ជួនផងដែរ។

លោកបន្តថា៖ នៅទន្លេមេគង្គលើខេត្តស្ទឹងត្រែងសម្បូរ ត្រីមេពូជធំៗដែលមានទម្ងន់ចាប់ពី ៣ គីឡូរហូត ដល់៥ គីឡូ និងត្រីប្រភេទ ខ្លះទៀត មួយក្បាលមានទម្ងន់ជាង ១០ ទៅ ២០ គីឡូក្រាមក៏មានដែរ ហើយត្រីប្រភេទទាំងនេះ កំពុងត្រូវប៉ាន់ សម្រាប់ឈ្មួញលក់នៅផ្សារសាមគ្គីស្ទឹងត្រែង និងលក់បន្តទៅកាន់ទីផ្សារក្រៅខេត្តបន្ថែមទៀត។
លោក ប៊ុន ស៊ីណា ប្រជាពលរដ្ឋ នៅភូមិកោះកីបានគាំទ្រចំពោះការគិតគូពីការអភិរក្សធនធាននេះ ព្រោះខេត្តស្ទឹងត្រែងមានប្រភេទត្រីប៉ាសេអ៊ី កំពុងមានឈ្មោះបោះសំឡេងល្បីនៅក្នុងប្រទេសកម្ពុជាដូចនេះបើបានអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមចំណុចទីតាំងអន្លុងអភិរក្សនីមួយៗ ជួយទប់ស្កាត់បន្ថែម នោះពិតជាអនុវត្តទៅ កាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖ ផលត្រីនៅខេត្តស្ទឹងត្រែងឆ្នាំ២០២៣នេះចាប់បាន ៤.២០៦ តោន កើនលើសឆ្នាំ២០២២ ជាង១០០តោនកើនឡើង ២,៦១% ទោះបីថា មានប្រភេទត្រីមួយចំនួនកំពុងរងគ្រោះមានដូចជា ត្រីត្រសក់ ត្រីក្រាយ ត្រីខ្យា ត្រីរមាស ត្រីផ្ទក់ ត្រីក្រពាត់ ត្រីត្រចៀកដំរី ត្រីខ្លា និងត្រីក្របី យ៉ាងណាក៏ដោយ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ