ព័ត៌មានជាតិ
ខេត្តគោលដៅទេសចរណ៍ធំ ៣ សុទ្ធតែទទួលកំណើនភ្ញៀវទេសចរទៅកម្សាន្តថ្ងៃឆ្លងឆ្នាំ
បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ខេត្តគោលដៅទេសចរណ៍ចំនួន ៣ សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរទៅកម្សាន្តនាឱកាសថ្ងៃឆ្លងឆ្នាំសកល២០២៤។
ក្នុងរយៈពេល ៣ ថ្ងៃពីថ្ងៃ ២៩ ដល់ថ្ងៃ ៣១ ខែធ្នូឆ្នាំ ២០២៣ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៥៣ ៧០៨ នាក់ កើនឡើងជាង ៦៧% ធៀបឆ្នាំ ២០២២ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៥២ ៧៩០ នាក់ និងអន្តរជាតិចំនួន ៩១៨ នាក់។


ខេត្តបាត់ដំបងបានរៀបចំពិព័រណ៍ម្ហូបអាហារ ការតាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយរួមទាំងការប្រណាំងទូកដើម្បីផ្តល់ការកម្សាន្តដល់ភ្ញៀវទេសចរចូលរួមអបអរសាទរថ្ងៃឆ្លងឆ្នាំសកលក្នុងខេត្តបាត់ដំបង។
ដោយឡែកខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍ផ្នែកវប្បធម៌ដ៏សំខាន់ ក៏ទទួលភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើនកុះករ។



កម្មវិធីឆ្លងឆ្នាំសកលបានប្រព្រឹត្តទៅដោយរលូន និងពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ដោយរដ្ឋបាលខេត្តបានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល ២០២៣-២០២៤ បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។
បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទថា នាឱកាសថ្ងៃឆ្លងឆ្នាំសកល ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៣០ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៩ ០៦៤ នាក់។
លោកថា កំណើនភ្ញៀវទេសចរមកកម្សាន្តថ្ងៃឆ្លងឆ្នាំសកលកើនឡើងបើធៀបឆ្នាំ ២០២២។ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់កម្មវិធីឆ្លងឆ្នាំមាន ៤ ទីតាំងធំៗមាននៅមុខសណ្ឋាគារ Grand hotel រហាត់ខាងកើតស្ទឹងសៀមរាប ផាប់ស្ត្រីត និងឆាក Cambodia ផ្លូវស៊ីវត្ថា។
ខេត្តព្រះសីហនុជាខេត្តគោលដៅឆ្នេរសមុទ្រដ៏ល្បីល្បាញក៏មានភ្ញៀវទៅកម្សាន្តយ៉ាងច្រើនផងដែរ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកលឆ្នាំ ២០២៤ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរ កកម្សាន្ដនៅខេត្តព្រះសីហនុសរុបចំនួន ៤៧២.៦៩៧ នាក់ កើនឡើង ២១,២៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត