Connect with us

ព័ត៌មានជាតិ

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី ២០២៤ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ

បានផុស

នៅ

តន្ត្រីឆ្លងឆ្នាំដ៏ធំប្រចាំឆ្នាំ​របស់​ណាហ្គា​វើ​លដ៍ ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ដែលមាន​ទស្សនិកជន​ចូលរួម​រាប់ម៉ឺន​នាក់ នៅ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន នៅមុខ​ណាហ្គា​វើ​លដ៍។ នៅ​ពាក់​កណ្តាលអធ្រាត្រ អ្នកចូលរួម​ទទួលបាន​ភាពសប្បាយ​រីករាយ និង​រំភើប​យ៉ាងខ្លាំង​ជាមួយ​ការបាញ់​កាំជ្រួច​ដ៏​ភ្លឺ​ចែងចាំង​នៅ​ពេញ​ផ្ទៃ​អាកាស​នៅមុខ​ណាហ្គា​វើ​លដ៍​។

តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ ចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ និងមានការបាញ់ព្រិល ព្រមទាំងកាំជ្រួចដ៏ភ្លឺចែងចាំងពេញផ្ទៃអាកាស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំនេះ តន្ត្រី​ឆ្លង​ឆ្នាំ​របស់​ណាហ្គា​វើ​លដ៍ ចូល​រួម​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គឺ​រ និង​ផ្សារ​ទំនិញ​រួច​ពន្ធ China Duty Free ដែលមាន​ពិធី​ការិនី​កញ្ញាឯក​ចក្រ​វា​ឡ​ឆ្នាំ​២០១៩ សំណាង អា​លី​ណា និង​ពិធីករ​លោក Je Dy ។ តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើន​ទៀត​ដែល​ចូលរួម​សម្តែង រួមមាន សុវត្ថិ មុនី​វណ្ណ បេក្ខជន Cambodian Idol រដូវ​កាល​ទី​៤ ស៊ីម ច័ន្ទ​ពន្លឺ នាង ដា​វីន កញ្ញា Mina និង​ក្រុម OMG ដែល​ធ្វើឱ្យ​បរិយាកាស​នៅ​រាត្រី​ឆ្លង​ឆ្នាំមាន​ភាព​អធិកអធម​យ៉ាងខ្លាំង​។ អ្វីដែល​ថ្មី​នៅក្នុង​តន្ត្រី​ឆ្លង​ឆ្នាំ​នោះ គឺ​ការបាញ់​ព្រិល ៣ ដង​រយៈពេល ១០ នាទី​ដែល​ផ្តល់​បទពិសោធន៍​ប្លែក​ថ្មី​សម្រាប់​អ្នកចូលរួម។

មនុស្សរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅមុខណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំថ្មី ២០២៤

បរិយាកាស​តន្ត្រី​ឆ្លង​ឆ្នាំ បាន​ឈានដល់​កម្រិត​កំពូល​នៅពេល​រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​ថ្មី​២០២៤ នៅ​ពាក់​កណ្តាលអធ្រាត្រ​ជាមួយនឹង​តារាចម្រៀង ក្រុម​រាំ និង​ពិធីករ​-​ពិធី​ការិនី​ទាំងអស់​នៅលើ​ឆាក និង​រូបភាព​វីដេអូ​នៅលើ​ផ្ទាំង​អិ​ល​អ៊ី​ឌី​ដ៏​ធំ​របស់​ណាហ្គា​វើ​លដ៍​ដែល​អាច​ចាត់ទុកថា​ជា​ព្រឹ​តិ្ត​ការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​ធំ​បំផុត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ការបាញ់​កាំជ្រួច បាន​បើក​ទំព័រ​ឆ្នាំ​ថ្មី​២០២៤ ជាមួយនឹង​ពន្លឺ​ដ៏​ភ្លឺ​ចែងចាំង​នៅក្នុង​អាកាស​។

អតិថិជននៅក្លឹប Darlin Darlin អបអរឆ្នាំថ្មី ២០២៤ ជាមួយក្រុមតន្ត្រីប្រចាំណាហ្គាវើលដ៍ រីឯបានីយដ្ឋាន និងអាងហែលទឹក Amret Palace គឺជាកន្លែងអបអរឆ្នាំថ្មីមួយកន្លែងទៀត ដែលពួកគេអាចមើលឃើញកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតពីលើដំបូលអគារ

រីឯ​នៅក្នុង​ណាហ្គា​វើ​លដ៍​មុនពេល​តន្ត្រី​ឆ្លង​ឆ្នាំ​ចាប់ផ្តើម មាន​អតិថិជន​ជាច្រើន​បាន​អញ្ជើញ​ទៅ​ពិសា​អាហារ និង​ភេសជ្ជៈ​ថ្ងៃ​ឆ្លង​ឆ្នាំ​ពិសេស​នៅតាម​ភោជនីយដ្ឋាន​ផ្សេងៗ​របស់​ណាហ្គា​វើ​លដ៍ ដូចជា​នៅ​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ 2Pangea និង​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes ដែលមាន​ម្ហូប​ឈុត​បែប​ចិន​កា​តាំង ៧ មុខ ខណៈ​អតិថិជន​ក៏​អាច​មើលឃើញ​តន្ត្រី​ឆ្លង​ឆ្នាំ​ពី​ភោជនីយដ្ឋាន​ផងដែរ​។

តារាចម្រៀងទាំងអស់ ស្វាគមន៍ឆ្នាំថ្មី ២០២៤ ជាមួយទស្សនិកជន

មាន​អ្នកចូលរួម​ជាច្រើន បាន​បន្តទៅ​កម្សាន្ត​នៅ​ក្លឹប Darlin Darlin រហូតដល់​ទៀបភ្លឺ​ដែលមាន​ការប្រគំ​តន្ត្រី​ផ្ទាល់​ដោយ​ក្រុម The Orient ផងដែរ​។ ចំណែក​អ្នកខ្លះ​បាន​ទៅ​កម្សាន្ត​នៅ​បានីយដ្ឋាន និង​អាង​ហែល​ទឹក Amret Palace នៅ​ជាន់​ដំបូល​អគារ​ណាហ្គា​វើ​លដ៍​ទី​១ ដែល​អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​រាជធានី​ភ្នំពេញ​នៅពេល​រាត្រី និង​កម្សាន្ត​ជាមួយ​បទ​ភ្លេង​កន្ត្រាក់​អារម្មណ៍ mix ដោយ DJ Liz។

ការបាញ់ព្រិល គឺជាបទពិសោធន៍ថ្មីសម្រាប់អ្នកចូលរួមនៅក្នុងរាត្រីឆ្លងឆ្នាំ

គួរបញ្ជាក់​ផងដែរ​ថា ណាហ្គា​វើ​លដ៍ នឹង​ប្រារព្ធ​ខួប​លើក​ទី​២៩ របស់ខ្លួន​សម្រាប់​ឧត្តមភាព​សេវាកម្ម និង​ការកម្សាន្ត​លំដាប់​ពិភពលោក​របស់ខ្លួន និង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​។ ប្រូ​ម៉ូ​សិន​ពិសេស និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត នឹងត្រូវ​ផ្តល់ជូន​រួមទាំង​ប្រូ​ម៉ូ​សិន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ​ដែល​ណាហ្គា​វើ​លដ៍​នឹង​ស្វាគមន៍​ឆ្នាំរោង ជា​ឆ្នាំ​ដែល​នាំ​លាភ​សំណាង​ផងដែរ​។

ណាហ្គា​វើ​លដ៍ សូម​ជូនពរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ សំណាងល្អ និង​សុភមង្គល​គ្រប់​ក្រុមគ្រួសារ​ក្នុងឱកាស​ឆ្នាំ​ថ្មី​!

ណាហ្គា​វើ​លដ៍ ដែលជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ប្រណីត​លំដាប់​ពិភពលោក​ធំជាងគេ​ក្នុង​តំបន់​ទន្លេមេគង្គ មាន​ទីតាំង​នៅជាប់​ចំណុចប្រសព្វ​នៃ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​។ អគារ​សណ្ឋាគារ​ទាំងពី​រ មាន​បន្ទប់ Suite និង​បន្ទប់​ដែលមាន​ការ​រចនា​ទាក់ទាញ និង​បំពាក់​ដោយ​បរិក្ខារ​ដ៏​ទំនើប​ដែល​ផ្តល់​ភាពងាយស្រួល និង​ផាសុកភាព​បំផុត​។ អតិថិជន​អាច​ទទួល​សេវាកម្ម​ដ៏​សម្បូរបែប​នៅ​ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ កន្លែង ការរៀបចំ​ការប្រជុំ​ធំៗ​ឈានមុខ​គេ ការសម្តែង​សិល្បៈ​ផ្ទាល់​រៀងរាល់ថ្ងៃ និង​សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២​។ ត​ភ្ជាប់​ណាហ្គា​វើ​លដ៍​ទី​១ និង​ណាហ្គា​វើ​លដ៍​ទី​២ គឺ​ណាហ្គា​ស៊ី​ធី​វ៉ក​ដែលជា​ផ្សារ​ទំនិញ​រួច​ពន្ធ​ក្រោម​ដី​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាង ២០០ មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម