Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការម្នាក់ ត្រូវបានចាត់ឱ្យទៅធ្វើជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំមហាអំណាចចិន

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងការបរទេសម្នាក់ ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជានៅប្រទេសចិន។ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា លោកស្រីរដ្ឋលេខាធិការ សឿង រដ្ឋចាវី នឹងត្រូវទៅជំនួសកៅអីឯកអគ្គរាជទូតរបស់លោកស្រី ខែក កែមាលី ស៊ីសូដា ដែលបានធ្វើជាឯកអគ្គរាជទូតនេះជាច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ខែក កែមាលី ស៊ីសូដា ត្រូវបានចាត់ទុកថា ជាអ្នកការទូតស្ត្រីរបស់កម្ពុជាដែលកាន់តួនាទីជាឯកអគ្គរាជទូតយូរជាងគេ។ ក្រោយធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនជាច្រើនឆ្នាំមកនេះ លោកស្រី ខែក កែមាលី ស៊ីសូដា នឹងត្រូវបញ្ចប់បេសកកម្មការទូតរបស់ខ្លួន នាដើមខែមករា ឆ្នាំ២០២៤នេះ ដែលក្នុងនោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី សឿង រដ្ឋចាវី ជាឯកអគ្គរាជទូតថ្មីនៃកម្ពុជាប្រចាំនៅប្រទេសចិន និងប្រទេសម៉ុងហ្គោលី ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង។

បច្ចុប្បន្ន លោកស្រី សឿង រដ្ឋចាវី កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ អ្នកការទូតស្ត្រីវ័យជាង៦៥ឆ្នាំរូបនេះ គឺជាអ្នកការទូតឆ្នើមមួយរូបរបស់កម្ពុជា ដែលបានបំពេញកិច្ចការប្រកបដោយឆន្ទៈ មានចំណេះដឹង និងសមត្ថភាពពោរពេញដោយបទពិសោធន៍ តាមរយៈមុខតំណែង និងតួនាទីជាបន្តបន្ទាប់របស់លោកស្រី នៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ លោកស្រី សឿង រដ្ឋចាវី មានសមត្ថភាពអាចនិយាយអន្តរជាតិ ៤ ភាសា គឺអង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ ហើយជាអតីតនិស្សិតខ្មែរ ដែលទទួលបានបញ្ចប់ការសិក្សានៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

រយៈពេលប្រមាណជាង១០ឆ្នាំ ដែលលោកស្រី សឿង រដ្ឋចាវី បានចំណាយពេលសិក្សានៅប្រទេសរុស្ស៊ី ដោយទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ជំនាញទំនាក់ទំនងអន្តរជាតិ និងបានបញ្ចប់សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូនៃសាកលវិទ្យាល័យ MGIMO។ នៅអំឡុងឆ្នាំ១៩៨០ លោកស្រី បានកាន់តួនាទីជាអនុប្រធានការិយាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរយៈពេល ៤ឆ្នាំ មុនពេលដែលលោកស្រីចេញទៅសិក្សានៅរុស្ស៊ី ក្នុងឆ្នាំ១៩៨៤។

ក្រោយវិលមកកម្ពុជាវិញ លោកស្រី បានចូលបម្រើការងារនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានតួនាទីជាប្រធានការិយាល័យ។ នៅក្នុងឆ្នាំ១៩៩៩-២០០១ លោកស្រី បានផ្ដើមធ្វើជាសាស្ត្រាចារ្យនៅសាលាភូមិន្ទរដ្ឋបាល ហើយបន្ទាប់មកធ្វើជាអគ្គនាយករង និងឡើងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេស។

កិច្ចការជាបន្តបន្ទាប់ គឺលោកស្រី សឿង រដ្ឋចាវី ត្រូវបានជ្រើសតាំងឱ្យធ្វើជាអគ្គលេខាធិការរងអាស៊ាន នៅក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ រហូតដល់ឆ្នាំ២០១០ លោកស្រី ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងការបរទេស ហើយអំឡុងខែឧសភា ឆ្នាំ២០១៧ លោកស្រី បានទទួលបេសកកម្មថ្មីមួយទៀត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ហើយក្រោយចប់អាណត្តិការទូតក្នុងឆ្នាំ២០២០ លោកស្រី សឿង រដ្ឋចាវី ក៏មកកាន់តំណែងចាស់ជារដ្ឋលេខាធិការក្រសួងការបរទេស រហូតមកដល់ពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម