Connect with us

ព័ត៌មានជាតិ

បណ្ឌិត យ៉ង សាំងកុមារ រំពឹង ឆ្នាំ២០២៤ នឹងនាំ មក​នូវការអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរ

បានផុស

នៅ

បណ្ឌិត យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ​​រំពឹង​ថា ឆ្នាំ​២០២៤ គឺ​ជា​ឆ្នាំ​ដែល​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​កាន់​តែ​ល្អ​ប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​បណ្ដាញ​សង្គម​ផ្លូវ​ការ​ នា​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២៤ នេះ បណ្ឌិត​ យ៉ង សាំង​កុមារ បាន​គូស​បញ្ជាក់​ថា «​ឆ្នាំ ២០២៤ នេះ យើង​រំពឹង​ថា ជា​ឆ្នាំ​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍ​វិស័យ​​កសិកម្ម ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​ជីវភាព​កសិករ និង​សន្តិសុខ​ស្បៀង កាន់​តែ​ប្រសើរ​ថែមទៀត ជា​​ពិសេស​​តាម​រយ:​ការ​អនុវត្ត​កម្មវិធី​គោល​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​​វិស័យ​កសិកម្ម»។

បណ្ឌិត យ៉ង សាំង​កុមារ ក៏​បាន​លើក​ឡើង​ពី​គោលការណ៍​ ៣​ ចំណុច​សំខាន់​ៗ​ដែល​ជា​ចំណែក​មួយ​ជួយ​ឲ្យ​វិស័យ​កសិកម្ម​មាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ដូច​ជា​ ទី​១ ការ​កសាង​ច្រវាក់​តម្លៃ​ផលិត​កម្ម​កសិកម្ម​ដើម្បី​ផលប្រយោជន៍​តួអង្គ​ទាំងអស់ ទី​២ ការ​ដាក់​ពង្រាយ​មន្រ្តី​កសិកម្ម​ឃុំ​ឲ្យ​បាន​ជាង ១ ០០០ ឃុំ​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហាប្រឈម​នានា​របស់កសិករ និង​សម្របសម្រួល​ការ​ចូលរួម​របស់​កសិករ​ក្នុងការ​កសាង​ច្រវាក់តម្លៃផលិតកម្ម និង​ទី៣ ការ​កសាង​សហគមន៍​ទំនើប​ដើម្បី​ដោះ​ស្រាយ​បញ្ហា សំខាន់​ៗដូចជា ទុន ទីផ្សារ ធាតុ​ចូល​កសិកម្ម និង​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច។

គួរ​ជម្រាប​ថា​ កាល​ពី​ពេល​កន្លង​ទៅ បណ្ឌិត យ៉ង សាំងកុមារ បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​ឲ្យ​មាន​មន្រ្តី​កសិកម្ម​ឃុំ​ល្អ​ធ្វើ​ការ​បម្រើ​ប្រជាកសិករ​គ្រប់ ភូមិ ឃុំ នឹង​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាកសិករ សន្តិសុខ​ស្បៀង និង​សេដ្ឋកិច្ច​ជាតិ​ទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ៣ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច៤ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជានឹងបន្តប្រ​ឈមកត្តា​ខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC ​នៅឆ្នាំ២០២៩​

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម