ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃឆ្លងឆ្នាំ យានយន្តប្រើប្រាស់ផ្លូវល្បឿនលឿនមានជាង ៣ ម៉ឺនគ្រឿង ខណៈរថយន្តភាគតិចមានបំពាក់ឧបករណ៍ចេញចូលស្វ័យប្រវត្តិ
ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលរយៈពេល ៣ ថ្ងៃ រាប់ចាប់ពីថ្ងៃ ៣០ ធ្នូ ២០២៣ ដល់ថ្ងៃ ០១ ខែមករា ២០២៤ មានជាង ៨ ម៉ឺន ៤ ពាន់គ្រឿង។ ដោយឡែកត្រឹមមួយថ្ងៃឆ្លងឆ្នាំ ថ្ងៃ ១ មករា ឆ្នាំ ២០២៤ មានយានយន្តជាង ៣ ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ មានការកើនឡើងដល់ជាង ៥០%។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ជាការកត់សម្គាល់ចំនួនចរាចរណ៍យានយន្តប្រើប្រាស់នៅលើផ្លូវល្បឿនលឿនមានការកើនឡើងខ្លាំងនៅឱកាសថ្ងៃឆ្លងឆ្នាំសកល ២០២៤ បើប្រៀបធៀបឆ្នាំ ២០២៣។
ចរាចរណ៍យានយន្តថ្ងៃឆ្លងឆ្នាំសកលកាលថ្ងៃ ០១ ខែមករា ឆ្នាំ ២០២៣ មានត្រឹមតែជាង ២ ម៉ឺន ៣ ពាន់គ្រឿងខណៈឆ្នាំ ២០២៤ នៅថ្ងៃទី ១ ខែមករា ត្រឹមមួយថ្ងៃមានចរាចរណ៍យានយន្តរហូតដល់ ៣ ម៉ឺន ៣ ពាន់ គ្រឿងពោលកើនឡើងរហូតដល់ ៥០%។ បើរាប់ចាប់ពីថ្ងៃ ៣០ ធ្នូ ២០២៣ ដល់ថ្ងៃ ០១ ខែមករា ២០២៤ ចំនួនយានយន្តសរុបមានជាង ៨ ម៉ឺន ៤ ពាន់ដែលបានប្រើប្រាស់លើផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ។



កំណើនចរាចរណ៍ជាទីកត់សម្គាល់នេះ ជាកត្តាមួយដែលនាំឲ្យមានការកកស្ទះ ខណៈដែលអ្នកប្រើប្រាស់យានយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿនពី ៣០ ទៅ ៤០% មានបំពាក់ឧបករណ៍ OBU សម្រាប់ចេញចូលតាមច្រក ETC ដែលជាច្រកចេញចូលរហ័ស និងមួយចំនួនតូចប្រើប្រាស់ច្រក ANPR ដែលបញ្ចូលប្រាក់តាមផ្លាកលេខដើម្បីកាត់បន្ថយការរង់ចាំនៅច្រកចេញ។ នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។

យ៉ាងណាមិញ លោក ហ៊ាង សុទ្ធាយុត្តិ អះអាងថា នៅមានអ្នកបើកបរមួយចំនួនធំនៅបន្តប្រើប្រាស់ច្រក NTC ដែលត្រូវយកកាតនៅច្រកចូលនិងប្រគល់កាតបង់ប្រាក់នៅច្រកចេញ ដែលជាកត្តាមួយធ្វើឲ្យការចេញចូលនៅផ្លូវល្បឿនលឿនត្រូវរង់ចាំយូរនិងបង្កឲ្យមានការកកស្ទះ។ បន្ថែមពីនេះអ្នកបើកបរមួយចំនួនក៏នៅមិនទាន់យល់ច្បាស់ពីការប្រើប្រាស់គន្លងច្រកទាំង ៣ ឲ្យបានត្រឹមត្រូវ។
លោកក្រើនរំលឹកដល់ពលរដ្ឋគោរពច្បាប់ចរាចរណ៍កុំបើកបរបញ្ច្រាស។ ជាមួយគ្នានេះដើម្បីចៀសវាងការកកស្ទះ លោកណែនាំអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន អាចស្វែងរកការបំពាក់ឧបករណ៍ OBU ដែលអាចរកបាននៅច្រកចេញចូលផ្លូវល្បឿនលឿន ឬក៏ស្នើសុំបំពាក់នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនដោយឥតគិតថ្លៃដើម្បីសម្រួលការប្រើប្រាស់ផ្លូវល្បឿនលឿនបានឆាប់រហ័ស។
បើតាមរបាយការណ៍របស់ក្រសួងសាធារណការ ក្នុងរយៈពេល ៣ ថ្ងៃ នៃឱកាសឆ្លងឆ្នាំសកល ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុមានតែ ៥ ករណី តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត