Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជា អំពាវនាវពលរដ្ឋខ្មែរអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុនជុំវិញគ្រោះរញ្ជួយដី

បានផុស

នៅ

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេស ជប៉ុន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដី ហើយត្រូវបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ទោះបីជាពេលនេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់រងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះឡើយក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មានគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ដែលអាចបង្កឱ្យមានហានិភ័យនៃគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa ដែលរងផលប៉ះពាល់ច្រើនជាងគេ និងបណ្តាខេត្តក្បែរខាង ដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ជាដើម។

បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ ក្នុងគ្រោះរញ្ជួយដីនេះ មានចំនួនអ្នកស្លាប់យ៉ាងហោចណាស់២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) នៅខេត្ត Ishikawa និងអ្នករបួសជាង៦០នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu ខណៈដែលអគារជាង១០០ខ្នង នៅខេត្តIshikawa ត្រូវបានរងគ្រោះដោយអគ្គីភ័យ និងអគារជាច្រើនទៀត បានដួលរលំ។

ស្ថានទូតកម្ពុជា បញ្ជាក់ឱ្យដឹងថា បើតាមប្រភពព័ត៌មានក្នុងស្រុក រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥ ០០០ គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព ដែលក្នុងចំណោមគ្រួសារទាំងនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ។

យ៉ាងណាមិញ ស្ថានទូតកម្ពុជា មិនបានបញ្ជាក់ថា មាន ឬមិនមានពលរដ្ឋខ្មែររងផលប៉ះពាល់នៅក្នុងគ្រោះរញ្ជួយដីនេះនៅឡើយទេ បើគិតមកដល់ពេលនេះ។ ទោះជាមិនទាន់មានការប៉ះពាល់ដល់ពលរដ្ឋក៏ដោយ តែស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបន្តអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។​ ក្នុងករណី ទទួលបានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ក្នុងគ្រោះរញ្ជួយដីនេះ ស្ថានទូតកម្ពុជា បានប្រាប់ពលរដ្ឋត្រូវជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤។

តាមទិន្នន័យគិតត្រឹមឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន ពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់រងគ្រោះខាងលើ រួមមាន៖ចំនួន៨២នាក់ នៅខេត្ត Ishikawa, ២៧៩នាក់ នៅខេត្ត Fukui, ២០៨នាក់ នៅខេត្ត Nagano, ៧៩១នាក់ នៅខេត្ត Gifu, ១៥២នាក់ នៅខេត្ត Toyama និងចំនួន១១៧នាក់ នៅខេត្ត Niigata៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម