ព័ត៌មានជាតិ
ក្រសួងការងារ បញ្ចេញឈ្មោះក្រុមហ៊ុនចំនួន ៩៨ ដែលមានសិទ្ធិជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤នេះ បានបញ្ចេញឈ្មោះទីភ្នាក់ងារជ្រើស រើសឯកជន ដែលមានសិទ្ធិឲ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានចំនួន ៩៨ក្រុមហ៊ុន។

ក្រសួងការងារ បានបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណា ដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់។ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទ លេខ ០៨៩ ៩៥៧ ៧៨៩ និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុស ដែលអាចនាំឲ្យប្រជាពលរដ្ឋរងគ្រោះ ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធ និងការជ្រើសរើស ឬផ្តល់សេវារកការងារធ្វើដល់ពលករខ្មែរ នៅតាមបណ្តាញសារព័ត៌មានណាមួយ ជាពិសេសតាមបណ្តាស្ថានីយ៍វិទ្យុ ត្រូវមានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុន៕









-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា