Connect with us

ព័ត៌មានជាតិ

លោក ជីវ ផល្លី ស្នើឱ្យមានកិច្ចសហការបន្ថែមជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្រ្កាបការជួញដូរមនុស្ស និងផ្លូវភេទ

បានផុស

នៅ

អគ្គស្នងការរងនគរបាលជាតិ លោក ជីវ ផល្លី បានជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអង្គភាព ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទឱ្យមានប្រសិទ្ធភាព ជាពិសេស ធ្វើយ៉ាងណាឱ្យពលរដ្ឋមានការយល់ដឹងពីបញ្ហានេះកាន់តែច្រើន។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លើកឡើងបែបនេះ ​នៅពេលដែលលោកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងអំពីធ្វើអាជីវកម្មផ្លូវភេទដែលបានអនុវត្តកន្លងមក (២០២៣) នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ។ នៅក្នុងកិច្ចប្រជុំនេះ លោកបានផ្តោតសំខាន់ទៅ លើការលើកកម្ពស់កិច្ចសហការ និងសហប្រតិបត្តិការរវាង នាយកដ្ឋាន និងរាជធានី-ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដែលបច្ចុប្បន្ននេះលោកឃើញថា អំពើជួញដូរមនុស្សមានភាពប្រែប្រួល ស្ថានភាពសាមញ្ញធម្មតាទៅជាស្ថានភាពស្មុគស្មាញ ជាហេតុអ្វើឱ្យគ្រប់ភាគីទាំងអស់ត្រូវយល់ដឹង និងចូលរួមទប់ស្កាត់តាមរយៈការលើកម្ពស់សមត្ថភាពនិងការបង្រ្កាប សង្រ្គោះជនរងគ្រោះ។

ក្រៅពីការជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយភាគីពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់បង្ក្រាបនេះ លោក ជីវ ផល្លី ក៏បានចែករំលែកនូវចំណុចមួយចំនួនទៀតផងដែរ។ លោកបានជំរុញឱ្យមានការ រួមគ្នាក្នុងការលើកកម្ពស់សមត្ថភាពការយល់ដឹងតាមរយៈការបណ្តុះបណ្តាល កិច្ចប្រជុំ និង សិក្ខាសាលានានា។ ពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការនគរបាលប្រឆាំងការជួញដូរមនុស្ស និងនគរបាលប្រឆាំងការជួញដូរមនុស្សទាំងនាយកដ្ឋាន រាជធានី-ខេត្ត។

លោកក៏ចង់ឲ្យមានការស្គាល់គ្នាឡើងវិញ ដោយសារមានខេត្តខ្លះផ្លាស់ប្តូរតែងតាំងសមាសភាពថ្មី ឬក៏ចូលនិវត្ត ដូច្នេះហើយត្រូវការស្គាល់ និងយល់គ្នាឱ្យបានច្រើន។ បន្ថែមពីនេះ លោកស្នើឱ្យពង្រឹងសាមគី្គភាពផ្ទៃក្នុង រវាងនគរបាលប្រឆាំងការជួញដូរមនុស្ស និងនគរបាលប្រឆាំងការជួញដូរមនុស្ស និយាយដោយឡែក និយាយជារួមត្រូវពង្រឹងកិច្ចសហការសាមគី្គភាពរវាងនគរបាលជាតិទាំងមូល។ ជាចុងក្រោយ គឺត្រូវពង្រឹងសមត្ថភាពខ្លួនឯង ការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ ក្រមនីតិវិធី ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណីយ៍ និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត រួមទាំងច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១០ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម