ព័ត៌មានជាតិ
សម្ដេចតេជោ ឧបត្ថម្ភជីដូនម្នាក់១ខែ៥០ម៉ឺនរៀល ដើម្បីកុំឱ្យបន្តលក់សណ្ដែកដីទាំងវ័យជរា
សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនរៀលក្នុងមួយខែជូនដល់ជីដូនជរាម្នាក់ ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ និងមិនឱ្យជីដូនម្នាក់នោះបន្តលក់សណ្ដែកដីទាំងវ័យជរាតទៅទៀត។ នេះបើតាមសំណេរនៅលើប្រព័ន្ធតេឡេក្រាមរបស់សម្ដេចតេជោ។

សម្ដេចតេជោបានសរសេរដូច្នេះថា “ថ្ងៃនេះតាមរយៈលោក សេង ទៀង ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដី
ស្ងោ ដែលមានព្រះជន្ម៨៧ឆ្នាំ។គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញមកព្រឹកត្រឡប់ទៅវិញពេលល្ងាច។
ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ៥០មុឺនរៀលក្នុងមួយខែ”។

ថ្វីត្បិតតែទឹកប្រាក់ដែលសម្ដេចតេជោឧបត្ថម្ភប្រចាំខែហាក់មិនសូវច្រើន តែសម្ដេចតេជោបានអះអាងថា “ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១មុឺនរៀលក្នុងមួយថ្ងៃ”។
ក្រៅពីការឧបត្ថម្ភទឹកប្រាក់ជាប្រចាំថ្ងៃ សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោក សេង ទៀង នៅថ្ងៃទី០២ ខែមករាឆ្នាំ ២០២៤នេះ ក៏បានផ្តល់ថវិកាជូនលោកយាយចំនួន២លានរៀលផងដែរ៕

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច