Connect with us

ព័ត៌មានជាតិ

ថ្លៃដើមខ្ពស់ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ចំណាយច្រើនជាងចំណេញ​លើវិស័យឧស្សាហកម្ម និងសេវាកម្ម

បានផុស

នៅ

សេដ្ឋកិច្ចនៅកម្ពុជា មានរចនាសម្ព័ន្ធនៃការចំណាយ មានកម្រិតខ្ពស់នៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ករណី​រចនាសម្ព័ន្ធចំណាយមានកម្រិតខ្ពស់នេះ អាចបណ្តាលមកពីមូលហេតុមួយចំនួន ដោយភាគច្រើនបំផុត​ពាក់ព័ន្ធទៅ​នឹងប្រតិបត្តិការនាំចូលវត្ថុធាតុដើម ទំនិញ និងផលិតភាពនៃផលិតកម្មក្នុងស្រុកនៅមានកម្រិតទាប។ នេះបើតាមរបាយ​ការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ថា ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងជៀសផុតពីសេដ្ឋកិច្ចដែលមានរចនាសម្ព័ន្ធ​ចំណាយ​តម្លៃខ្ពស់នោះ ប្រទេសកម្ពុជាគួរតែលើកបញ្ហានេះជាសកម្មភាពអាទិភាពដ៏សំខាន់មួយសម្រាប់​ការអភិវឌ្ឍស៊ីជម្រៅ​ក្នុងវិស័យសេដ្ឋកិច្ច និងសង្គមក្នុងពេលអនាគត។

ផ្អែកតាមទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានបង្ហាញថា សរុបចំណូលពីការលក់ប្រចាំឆ្នាំមានប្រមាណ៥០,៧ ប៊ីលានដុល្លារអាមេរិក ខណៈដែលការចំណាយប្រចាំឆ្នាំមានប្រមាណ ៣៨,៦ ប៊ីលានដុល្លារ ហើយនិងចំណេញ-(ខាត)ជាមធ្យមប្រចាំឆ្នាំ មានចំនួនប្រមាណ ១២,១ ប៊ីលានដុល្លារអាមេរិក។ លទ្ធផលទិន្នន័យជំរឿននេះ បានបង្ហាញទៀតថា ការចំណាយប្រចាំឆ្នាំ មានភាគចំណែកប្រមាណ ៧៦% នៃចំណូលបានពីការលក់ប្រចាំឆ្នាំ ខណៈដែលចំណេញ និង ខាត មានត្រឹមចំនួនប្រមាណ ២៣%តែប៉ុណ្ណោះ។

ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានចំណូលច្រើនពីនាំចេញកសិផលច្រើនមុខទៅកាន់ទីផ្សារអន្តរជាតិ ដែលបានរួម​ចំណែកជួយទ្រទង់កំណើនសេដ្ឋកិច្ច តែបញ្ហាប្រឈមសម្រាប់ខ្សែច្រវាក់ផលិតកម្មកនៅកម្ពុជា ជាពិសេស​តម្លៃនាំចេញកសិតផលទាប តែថ្លៃដើមផលិតខ្ពស់។

ប្រមុខរាជរដ្ឋាភិបាល បានជំរុញខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា សំដៅជួយបង្កើនតម្លៃនៃការផលិតក្នុងស្រុក កាត់បន្ថយថ្លៃដើម ដើម្បីជួយដល់អ្នកផលិតឱ្យទទួលបានផលចំណេញខ្ពស់។

វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម បានជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យមានសន្ទុះងើបឡើង និងបានបង្កើត​ការងារយ៉ាងច្រើនសម្រាប់ពលរដ្ឋកម្ពុជា ផងដែរ។

វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកពីការងើបឡើងវិញ អនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យ​កម្មន្តសាល​មិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ ចំណែក វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៥% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋាន​ក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស​អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ‐រាយ និង ដឹកជញ្ជូនជាដើម។ នេះបើយោង​តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម