Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុកសេសាន​ ​ពង្រីក​ភូមិ​សាស្ត្រ​ តាម​រយៈ​ការសាងសង់ផ្លូវថ្មី​

បានផុស

នៅ

​អាជ្ញាធរស្រុកសេសានសហការជាមួយរដ្ឋបាលឃុំចំនូន ៣ ​សាងសង់ផ្លូវគ្រួសក្រហមថ្មី​មូយខ្សែ​ទៀត ​ធ្វើជាផ្លូវខ្សែទី២ ​ចាប់ពីភូមិសាស្ត្រទឹកដីឃុំភ្លុក ​ឆ្លងកាត់ឃុំកំភុន​ ទៅឃុំសាមឃួយ​ តភា្ជប់ឆ្ពោះ​ទៅទឹកដីក្រុងស្ទឹងត្រែង ​ដើម្បីពង្រីកភូមិសាស្ត្រស្រុកឱ្យបានធំទូលាយ បន្ទាប់ពីមានផ្លួវកៅស៊ូ​នៅ​តាម​ជួរមាត់ទន្លេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ ​នេះជាយុទ្ធសាស្ត្រសម្រាប់អនាគត ​ព្រោះនៅពេលមានផ្លូវ-ស្ពាន បងប្អូនកសិករបានដឹកសម្ភារៈ​កសិកម្មទៅធ្វើស្រែចម្ការ​បាន​ឆាប់​រហ័យ និងបានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋពង្រីកមូលដ្ឋានរស់នៅតំបន់នេះបន្ថែមទៀត។

​លោកបន្តថា៖ អាជ្ញាធរស្រុកសហការ ជាមួយរដ្ឋបាលឃុំ ប្រឹងប្រែងអនុវត្តការងារឱ្យបានឆ្លើយតប​តាមយុទ្ធសាស្ត្របញ្ច​កោណ​របស់រាជរដ្ឋាភិបាល ហើយក៏សង្ឃឹមថា លោកអភិបាលខេត្ត អនុញាត​ផ្តល់ស្ពានដែកបាលេ ដែលរុះរើពីស្ពានចាស់ មកដាក់តភ្ជាប់ផ្លូវអភិវឌ្ឍនេះ ដើម្បីបម្រើ​តម្រូវការ​ប្រជាពលរដ្ឋ​នៅក្នុងឃុំ យើងបានពិភាក្សាជាមួយឃុំហើយ ឃុំកំភុនគាត់ចេញខ្នើយស្ពានម្ខាង ឃុំភ្លុកចេញខ្នើយស្ពានម្ខាង។

​លោក ឃី ចាន់ តំណាងឱ្យប្រជាពលរដ្ឋឃុំភ្លុកបានគាំទ្រចំពោះយុទ្ធសាស្ត្របង្កើតឱ្យមានផ្លូវថ្មីនេះ ព្រោះបានបម្រើសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការទៅធ្វើស្រែចម្ការផង ហើយអ្នកមានដីធ្លីនៅតាមដងផ្លូវនេះ មានលទ្ធភាពអាចសាងសង់ផ្ទះសម្រាប់គ្រួសារបង្កើតថ្មី បានទៅរស់នៅតំបន់នោះផងដែរ។

លោកបន្តថា៖ នេះជាការអភិវឌ្ឍមូលដ្ឋានតបតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមានផ្លូវ-ទឹក-ភ្លើង-ធនធានមនុស្ស និងបច្ចេកវិជ្ជា មកដល់ទីជនបទ ហើយប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅមានសុខសុវត្តិភាពពេញ​លេញ និងមានប្រាក់ចំណូលប្រចាំគ្រួសារ តាមរយៈការខិតខំប្រឹងប្រែងធ្វើកិច្ចការងារកសិកម្ម ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វផងដែរ។

សូមបញ្ចាក់ថា៖ ផ្លូវគ្រួសក្រហមមួយខ្សែនេះមានប្រវែង ១៨ គីឡូម៉ែត្រទទឹង ៧ម៉ែត្រ ដាក់លូ ១៥ កន្លែង និងស្ពានឆ្លងកាត់អូរជួរចាប ប្រវែងជាង៣០ម៉ែត្រ ដែលសាសងសង់ឡើងដោយក្រុមបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងត្រូវចំណាយថវិកាមន្ទីរអភិវឌ្ឍជនបទ រួមទាំងមូលនិធិស្រុក និងឃុំចំនួន៣បញ្ចូលគ្នា សរុបជាង ​១.០០០ លានរៀល៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម