Connect with us

ព័ត៌មានជាតិ

ការបាក់ស្រុតច្រាំងទន្លេនៅខេត្តត្បូងឃ្មុំ មន្ទីរធនធានទឹក លើកសំណើទៅក្រសួងហើយ ត្រៀមជួសជុលឆាប់ៗ នេះ

បានផុស

នៅ

ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​នៅ​ខេត្ត​ត្បូងឃ្មុំ មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត បាន​ជំរុញ​លើក​សំណើ​ទៅ​ក្រសួង​ហើយ និង​ដាក់​ក្នុង​ផែនការ​ក្រសួង​ហិរញ្ញវត្ថុ ត្រៀម​ជួសជុល​ឆាប់ៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភិន ឈុន មេឃុំ​ទន្លេបិទ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ ២០២៤ នេះ​ថា ករណី​ស្រុត​ច្រាំង និង​នាំ​យក​ស្មា​ផ្លូវ​បេតុង នៅ​ចំណុច​ខាង​លើ​នេះ កាលពី​ថ្ងៃ​ទី ២៣-២៤ ខែ​ធ្នូ ឆ្នាំ ២០២៣ កន្លង​ទៅ ថ្មីៗ នេះ អស់​ប្រវែង ២៥ ម៉ែត្រ។ លោក​មេឃុំ បន្ត​ថា លោក​បាន​ជម្រាប​ទៅ លោក សេង សុខ​ខឿន អភិបាល​ស្រុក​ត្បូងឃ្មុំ រួច​មក​ហើយ​ដែរ​ពី​ករណី​ខាងលើ​នេះ។

ដោយឡែក លោក សុខ ឡេងម៉េង ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ការ​បាក់​ស្រុត​ច្រាំងទន្លេ​នេះ មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត ក៏ដូចជា​អាជ្ញាធរ​ខេត្ត បាន​ជំរុញ​លើក​សំណើ​ទៅ​ក្រសួង​ហើយ និង​ដាក់​ក្នុង​ផែនការ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ទម្លាក់​ថវិកា​ឲ្យ​ខាង​ជំនាញ​ជលសាស្ត្រ​ចុះ​ទប់​ច្រាំងទន្លេ​នេះ នា​ពេល​ខាងមុខ​ឆាប់ៗ នេះ។ ចំពោះ​គម្រោង​ទប់​ច្រាំង​នេះ មាន​ប្រវែង ២០០ ម៉ែត្រ រួម​ទាំង​ច្រាំង​បាក់ ដែល​គំរាម​កំហែង​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ផង​ដែរ។

គួរ​ជម្រាប​ថា ស្មា​ផ្លូវ​បេតុង​មួយ​កន្លែង ដែល​កំពុង​តែ​រង​ការ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ ស្ថិត​នៅ​ចំណុច​ចុង​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ផ្លូវ​បេតុង​នេះ សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ដោយ​ភ្ជាប់​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ឆ្ពោះ​ទៅ​កាន់​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម៕

អត្ថបទ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម