Connect with us

ព័ត៌មានជាតិ

ទូតបរទេសចំនួន៣រូបប្រចាំនៅកម្ពុជា ចេះនិយាយភាសាខ្មែរយ៉ាងច្បាស់

បានផុស

នៅ

សព្វថ្ងៃ កម្ពុជា ​មាន​ស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍ជាង៣០ កំពុងប្រចាំនៅតាមបណ្តា​ប្រ​ទេសនានានៅ លើពិភពលោក ខណៈ​ស្ថានបេសកកម្មបរទេសប្រមាណជាង៣០​ដែរ ដែលកំពុងតាំងនៅក្នុងប្រទេសកម្ពុជា។ ជាការចាប់អារម្មណ៍នោះ គឺមានឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូតចំនួន៣ប្រទេសដែលប្រចាំនៅកម្ពុជា អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចេះនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។ បន្ទាប់ពីទទួលបានការចាត់តាំងពីរដ្ឋាភិបាលវៀតណាមឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង បានចូលក្រាបបង្គុំគាល់ថ្វាយសារតាំងថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅខែតុលា ឆ្នាំ២០២១។

មុនពេលមកបម្រើការជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជានេះ លោក ង្វៀន ហ៊ុយតាំង គឺជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សវៀតណាម ហើយលោក ធ្លាប់ធ្វើជាអ្នកបកប្រែសម្រាប់ការិយាល័យនៃក្រុមអ្នកជំនាញការវៀតណាមនៅកម្ពុជា កាលពីចន្លោះឆ្នាំ១៩៨០ ដល់១៩៨៧ ខណៈនៅក្នុងចន្លោះឆ្នាំ២០០០ ដល់២០០៣ លោក ធ្វើជាលេខាទី១ នៃស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ក៏ជាឯកអគ្គរដ្ឋទូតបរទេស ដែលចេះនិយាយភាសាខ្មែរបានយ៉ាងល្អដែរ។ លោក អាណាតូលី បូរ៉ូវីក ត្រូវបានរដ្ឋាភិបាលរុស្ស៊ី សម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីប្រចាំកម្ពុជា កាលពីឆ្នាំ២០២០ តាមក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីការតែងតាំងនេះ លោក អាណាតូលី បូរ៉ូវីក បានផ្ដើមបំពេញបេសកកម្មការទូតនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ និងបានចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។

មិនខុសពីលោកឯកអគ្គរដ្ឋទូតវៀតណាម, ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក ក៏ជាអតីតអ្នកការទូតវ័យក្មេងម្នាក់ ដែលធ្លាប់បានមកបំពេញការងារនៅកម្ពុជា តាំងពីឆ្នាំ១៩៨៤ ហើយលោកបានខិតខំប្រឹងប្រែងរៀនភាសាខ្មែរ តាំងពីពេលនោះមក។ លុះនៅចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ លោក អាណាតូលី បូរ៉ូវីក បានមកបំពេញការងារនៅកម្ពុជា ជាលើកទី២ ក្នុងតួនាទីជានាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំកម្ពុជា ហើយជាថ្មីម្ដងទៀត គឺនៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៤ លោក ធ្វើជាទីប្រឹក្សាអមស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ខណៈការមកធ្វើជាឯកអគ្គរដ្ឋ ទូតនេះ ជាលើកទី៤ហើយ។  

ដោយឡែកឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជាមួយរូបទៀត ដែលចេះនិយាយភាសាបានខ្លះដែរនោះ គឺលោក ឌូមីនិក វីល្លាម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា។ លោក ឌូមីនិក វិល្លាម បានទទួលការបណ្តុះបណ្តាលភាសាខ្មែរ កាលពីឆ្នាំ២០២១ ហើយក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា ជារឿយៗលោកឯកអគ្គរាជទូតអង់គ្លេសរូបនេះ តែងតែផ្សព្វផ្សាយនូវវីដេអូជាច្រើន ដែលលោក បាននិយាយជាភាសាខ្មែរ។ ក្រៅពីភាសាខ្មែរ លោក ឌូមីនិក វិល្លាម ក៏អាចប្រើប្រាស់ភាសាបារាំង និងអេស្ប៉ាញបានផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម