Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ផ្ដាំផ្ញើដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវបង្កើតស្នាដៃឲ្យច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋជាកត្តាសំខាន់បំផុត

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន ត្រូវ​បន្ត​បង្កើត​ស្នាដៃ​ឲ្យ​ច្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ជា​កត្តា​សំខាន់​បំផុត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ថ្លែង​បែបនេះ​ ក្នុង​ពិធី​ប្រកាស​ប្រធាន និង​អនុប្រធាន​ទី ១ ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ នា​ព្រឹក ថ្ងៃ​ពុធ ៧ រោច ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ ២០២៤ នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ។

បន្ទាប់ពី លោក វ៉ា ថន សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ក្រចេះ​បាន​ធ្វើ​របាយការណ៍​សកម្មភាព​របស់​គណបក្ស​ខេត្ត​ជូន​អង្គ​ពិធី​រួចមក លោក សោម សឿន សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈ​ចាត់តាំង នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​អាន​សេចក្ដី​សម្រេច​ស្ដីពី​ការ​កែសម្រួល​ប្រធាន និង​អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដោយ​ត្រូវ​បាន​ចាត់តាំង លោក នេត្រ ភក្ត្រា ជា​ប្រធាន​ក្រុមការងារ​គណបក្ស ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ជំនួស លោក ព្រំ សុខា និង​ចាត់តាំង លោក ស ចំរុង ជា​អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ។

លោក នេត ភក្ត្រា ក៏បាន​ប្តេជ្ញាចិត្ត អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​លក្ខន្តិកៈ​បក្ស និង​គោរព​អនុវត្ត​នូវ​គោលការណ៍ និង​សេចក្តីសម្រេច​នានា​របស់​គណបក្ស​ដែល​បានដាក់ចុះ​ឲ្យ​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ប្ដេជ្ញា​គោរព​និង​ចូលរួម​អនុវត្តតាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស គឺ​គោលការណ៍ «​រក្សា​ចាស់ បង្កើន​ថ្មី​» ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ លោក ព្រំ សុខា បាន​ដឹកនាំ​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដោយ​សម្រេច​បាន​នូវ​ស្នាដៃ​ជាច្រើន ក្នុង​ការ​ចូលរួម​ចំណែក​ក្នុងការ​ថែរក្សា​សុខសន្តិភាព សណ្ដាប់ធ្នាប់​សង្គម ការ​អភិវឌ្ឍន​សង្គម សេដ្ឋកិច្ច លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​ដល់ លោក នេត ភក្ត្រា ដែល​ទទួល​បាន​ការ​តែងតាំង​មុខ​តំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍន៍​ខេត្ត​ក្រចេះ ឲ្យ​មាន​ការ​រីក​ចម្រើន​ថ្មីៗ បន្ថែម​ទៀត ពិសេស​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​លក្ខន្តិកៈ​របស់​គណ​បក្ស និង​កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​គណបក្ស ដែល​ថ្នាក់កណ្ដាល​បានដាក់ចុះ​បាន​ត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង​សាមគ្គីភាព​ផ្ទៃ​ឲ្យ​បាន​រឹងមាំ ដោយ​ឈរ​លើ​មាគ៌ា​មហាជន​របស់​បក្ស ដើម្បី​ត្រៀម​ការងារ​សំខាន់ៗ ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ ទៀត ​ទទួល​បាន​លទ្ធផល​ជោគជ័យ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម