ព័ត៌មានជាតិ
រដ្ឋចំណាយថវិកាជាង ៥១ពាន់លានរៀល ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន នៅឆ្នាំ២០២៣
នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភចំនួនជាង ៥១ពាន់លានរៀលជូនដល់កម្មការិនីប្រមាណជាង១០ម៉ឺននាក់ ទាំងដំណាក់កាលមុន ក្រោយពេលសម្រាល និងចាក់វ៉ាក់សាំងកូន ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរ។

ការបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនដល់កម្មការិនីសម្រាលកូននេះធ្វើឡើងតាមរយៈប.ស.ស។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៣ មករានេះថា នៅក្នុងឆ្នាំ ២០២៣ ប.ស.ស. បានបើកផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលចំនួន ៥១ពាន់ ៦៦២លានរៀល ដល់កម្មការិនីសរុបចំនួន ១០៥១៩២ នាក់ ដែលមានកូនចំនួន ៩២ ១៣៨នាក់ ទាំងដំណាក់កាលមុន ក្រោយពេលសម្រាល និងចាក់វ៉ាក់សាំងកូន។

លោកបានបញ្ជាក់ថា ក្នុងនោះចំនួនស្រ្តីសម្រាលមានចំនួន៦២៧៧០នាក់ កូនសរុប៦៣២៣៤នាក់ ស្រ្តីសម្រាលកូនភ្លោះពីរចំនួន ៤៣៣នាក់ ភ្លោះបី ៤នាក់ និងភ្លោះបួន ចំនួន១នាក់។
គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំនេះ ក្នុងនោះ មុនពេលសម្រាលកូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ១ លាន ២ សែនរៀល កូនភ្លោះបីទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

ក្រោយពេលសម្រាលកូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើកទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ