Connect with us

ព័ត៌មានជាតិ

ក្រុមអ្នកដឹកភ្ញៀវទេសចរ តវ៉ារឿងក្រុមហ៊ុនចិន យកថ្លៃផ្លូវទៅព្រលានយន្តហោះសៀមរាបថ្មី

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរ បានប្រមូលផ្ដុំគ្នានៅមុខរដ្ឋបាលខេត្តសៀមរាប ដោយស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុនចិនគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរយកថ្លៃផ្លូវ ដែលក្រុមហ៊ុនបានសាងសង់ភ្ជាប់ពីព្រលានយន្តហោះមកផ្លូវជាតិលេខ៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នករត់តាក់ស៊ីប្រមាណ៥០នាក់ បានមកឈរមុខរដ្ឋបាលខេត្តសៀមរាប ស្នើសុំទៅក្រុមហ៊ុនធ្វើព្រលានយន្តហោះថ្មីនៃខេត្តសៀមរាប លុបចោលលើការយកសេវានេះ ដែលជាបន្ទុកបន្ថែមសម្រាប់អ្នករកស៊ីដឹកភ្ញៀវ ខណៈក្រុមហ៊ុន បានយកថ្លៃចំណតឡាននៅក្នុងព្រលានរួចទៅហើយ។

បើតាមមន្ត្រីរដ្ឋបាលខេត្តសៀមរាប គឺរដ្ឋបាលខេត្តកំពុងសិក្សា និងរិះរកមធ្យោបាយដើម្បីចរចាជាមួយក្រុមហ៊ុនចិន ដែលវិនិយោគសាងសង់ព្រលានយន្តហោះថ្មី ត្បិតថា ផ្លូវនេះស្ថិតក្នុងផែនការវិនិយោគច្បាស់លាស់របស់ក្រុមហ៊ុនចិនមួយនេះ ។

នៅក្នុងកិច្ចប្រជុំរកដំណោះស្រាយរវាងអ្នកដឹកភ្ញៀវទេសចរ និងអាជ្ញាធរខេត្តសៀមរាបនេះ អាជ្ញាធរបានទទួលសំណើរបស់ក្រុមអ្នកដឹកភ្ញៀវទេសចរយកទៅរាយការណ៍ជូនថ្នាក់លើ ហើយលោកអភិបាលខេត្ត នឹងទៅចូលរួមប្រជុំនៅភ្នំពេញជាមួយថ្នាក់ដឹកនាំ។ ក្នុងនោះ លោកអភិបាលខេត្ត នឹងសុំគោលការណ៍ទៅថ្នាក់នាំ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួយរកដំណោះស្រាយ។

សូមរម្លឹកផងដែរថា ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។ ព្រលានយន្តហោះថ្មីនេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗអាចចុះចតបានផងដែរ។

យោងតាមការជូនដំណឹងរបស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់ចិន ការយកសេវារថយន្តបើកកាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA) នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ សេវាទាំងនោះ បែង ចែកជា៤ផ្នែកតាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី ២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលាដែលចូលចតក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម