ព័ត៌មានជាតិ
ដើមឆ្នាំនេះ រោងចក្រមួយនៅខណ្ឌដង្កោ បានទទួលការកម្ម៉ង់កាបូបចំនួន ១លាន សម្រាប់នាំចេញទៅអាមេរិក
ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះ រោងចក្រផលិតកាបូបគ្រប់ប្រភេទមួយកន្លែង ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលការកម្ម៉ង់ឲ្យផលិតកាបូបចំនួន ១លានកាបូប សម្រាប់នាំចេញទៅសហរដ្ឋអាមេរិក។ រោងចក្រនោះ មានឈ្មោះថា ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងសួនវឌ្ឍនៈ ២ ផ្លូវជាតិលេខ ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កញ្ញា ឡុង ស្រីពៅ ប្រធានរដ្ឋបាលនៃរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ (ខេមបូឌា) ឯ.ក មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែមករានេះថា ពេញមួយឆ្នាំ ២០២៣កន្លងទៅនេះ រោងចក្រ ហ្ស៊ី ជាង ហេងហ្វេង ថប លេហ្សឺរ បានបញ្ចេញទំនិញជាកាបូបគ្រប់ប្រភេទ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកចំនួន ៣,០០០,០០០កាបូប។

កញ្ញា បានឲ្យដឹងបន្តថា ក្នុងឆ្នាំ ២០២៤ ជាពិសេសក្នុងត្រីមាសទី ១នេះ រោងចក្រ ហ្ស៊ី ជាង ហេងហ្វេង ថប លេហ្សឺរ ទទួលបានការកម្ម៉ង់ចំនួន ១,០០០,០០០កាបូប ហើយបើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២៣ មានការកើនឡើងចំនួន ៣៥ភាគរយ។ សូមជម្រាបថា រោងចក្រនេះ ផលិតនូវផលិតផលកាបូបគ្រប់ប្រភេទ ហើយនាំចេញទៅកាន់សហរដ្ឋអាមេរិក តែមួយប្រទេសប៉ុណ្ណោះ។

កញ្ញា ឡុង ស្រីពៅ ប្រធានរដ្ឋបាលនៃរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ (ខេមបូឌា) ឯ.ក ធ្លាប់បានប្រាប់កម្ពុជាថ្មីថា ក្នុងមួយឆ្នាំរោងចក្រនេះ អាចរកចំណូលបានប្រមាណជា ១២លានដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ ២០២៤នេះ គឺជាឆ្នាំទី ៥ហើយ ដែលហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ បានបើកដំណើរការ នៅរាជធានីភ្នំពេញ។

បើតាមប្រធានរដ្ឋបាលដដែល អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក បានកោតសរសើរអំពីគុណភាពផលិតផលកាបូប ដែលផលិតនៅរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ ហើយក៏សរសើរការយកចិត្តទុកដាក់របស់កម្មករ-កម្មការនីរបស់កម្ពុជា ផងដែរ។

សម្រាប់កម្មករ-កម្មការនី នៅរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ នៅក្នុងឆ្នាំ ២០២៤នេះ គឺទទួលបានប្រាក់ ខែ គោលចំនួន ២០៤ដុល្លារក្នុងមួយខែដូចៗគ្នា ទោះបីជាពួកគាត់ទើបនឹងចូលធ្វើការងារដំបូងៗក៏ដោយ។ បើបូកនឹងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករ-កម្មការនី នៅរោងចក្រនេះ ទទួលបានថវិកាសរុបពី ៣៤៥ ទៅ ៣៥០ដុល្លារ ក្នុងមួយខែ ៗ៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ